Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យានដ្ឋាន​កែច្នៃ​ជួសជុល​រថយន្ត​ធំ​មួយ ខុស​បច្ចេកទេស មិន​គោរព​កិច្ចសន្យា ត្រូវ​មន្ត្រី​ជំនាញ ឲ្យ​ប្តូរ​ទីតាំង និង​បិទ​ទីតាំង​

spot_img

​បន្ទាយមានជ័យ ៖ យានដ្ឋាន​របស់លោក ឆាយ ឈាន កែច្នៃ​ជួសជុល​រថយន្ត​ធំ​សុខ​បច្ចេកទេស មិន​គោរព​កិច្ចសន្យា និង​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​ជិតខាង ធ្វើ​ឲ្យ​ខូច​បរិស្ថាន សណ្តាប់ធ្នាប់​សាធារណៈ មិន​គោរព​កិច្ចសន្យា នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ ត្រូវបាន​មន្ត្រី​ជំនាញ​កំណត់​ឲ្យ​មាន​ជម្រើស​២ ដើម្បី​សម្រេច គឺ​បើ​មិន​បិទ ក៏ត្រូវ​ប្តូរ​ទីតាំង​ចេញពី​កន្លែង​ធ្វើ​សព្វថ្ងៃ​នេះដែរ​។ យានដ្ឋាន​នេះ ស្ថិតក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

​លោក គង់ ប៊ុន​លឿ​ត បានបញ្ជាក់​ឲ្យ​ដឹងថា ដើម្បី​ឲ្យ​បាន​ភាពច្បាស់លាស់ ល្អិតល្អន់ មិន​លម្អៀង និង​ការវាយតម្លៃ​លើ​ការអនុវត្ត​កិច្ចសន្យា ក៏​ដូច​ផលប៉ះពាល់​ពី​យានដ្ឋាន ទៅលើ​ពលរដ្ឋ​នៅ​ជិតខាង​ជុំវិញ ក៏ដូចជា​សាធារណជន​ឆ្លងកាត់​ផង​នោះ ជា​លទ្ធផល​ការពិនិត្យ​វាយតម្លៃ​ជា​បន្តបន្ទាប់​បាន​ឃើញថា ម្ចាស់​យានដ្ឋាន​នេះ មិន​គោរព​កិច្ចសន្យា​ឡើយ ដូចជា​ច្បាប់​សុំ​អនុញ្ញាត​ជួសជុល​រថយន្ត​ធំ តែ​បាន​បន្ថែម​ទៅ​កែច្នៃ​ហើយ​មិន​រាយការណ៍​ដល់​ជំនាញ​ឡើយ ។ កិច្ចសន្យា​ដទៃទៀត ក៏​គោរព​មិនបាន​ដែរ ថែមទាំង​បាន​រំលោភ និង​ប្រើប្រាស់​ដី​ចំណីផ្លូវ​សម្រាប់​ថ្មើរជើង មិន​គោរព​តាមច្បាប់​រដ្ឋ​កំណត់ ដែលមាន​តម្លើង​ត​ទ្រុង ថែម​ភ្លៅ ទំហំ​ខុស​បទដ្ឋាន​បច្ចេកទេស​មិន​ការពារ​បរិស្ថាន ពិសេស​ការបង្ហូរ​ប្រេងរំអិល​ចេញ​ក្រៅ បន្ត​រំខាន​ដល់​ការរស់នៅ​របស់​អ្នកជិតខាង គ្មាន​បម្រុង​ទុក​ឧបករណ៍​សុវត្ថិភាព ឧបករណ៍​ពន្លត់​អគ្គិភ័យ ជាដើម​។ កំហុស​នេះ​មិនមែន​លើក​ទី​១​ទេ គឺមាន​ច្រើនលើក​មកហើយ ការចោទប្រកាន់​នោះ លោក ឆាយ ឈាន ម្ចាស់​យានដ្ឋាន​បាន​និយាយថា លោក និង​ក្រុម​ជាង​បញ្ចេញ​ស្នៀត​ដដែលៗ សំណូមពរ​អង្វរករ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​កុំ​បិទ​យានដ្ឋាន​របស់លោក ព្រោះ​ជីវភាព និង​ការលំបាក​របស់​ពួកខ្លួន នឹង​ធ្លាក់​មកលើ​ជាច្រើន​ទៀត បើ​បិទ​យានដ្ឋាន​នេះ​។

​ឯ​មន្ត្រី​ជំនាញ​បាន​ប្រាប់ថា ចំពោះ​ករណីនេះ បើ​មិន​បិទ ក៏ត្រូវ​ផ្អាក​សកម្មភាព ហើយ​មិនអាច​ឲ្យ​បុគ្គល​នេះ ធ្វើ​ផ្គើន​ម្តង​ហើយ​ម្តងទៀត​នោះឡើយ​។​

​ចំណែក​ជនរងគ្រោះ អ្នកស្រី​ប្រាក់ ស៊ី​ណៃ ម្ចាស់​បណ្ណាគារ​បន្ទាយស្រី បាន​ឲ្យ​ដឹងថា យានដ្ឋាន​របស់លោក ឆាយ ឈាន មានការ​គ្រោះថ្នាក់ ផលវិបាក​ខូចខាត និង​បញ្ហា​ប្រឈម​របស់​អ្នកស្រី ក្រុមគ្រួសារ ក៏ដូចជា​ទ្រព្យសម្បត្តិ និង​របស់​ពលរដ្ឋ​ជិតខាង​កើត មាន​យូរ​ឆ្នាំ​ច្រើនណាស់​ពេក​ហើយ អ្នកស្រី និង​ពលរដ្ឋ​ជិតខាង បាន​យោគយល់ អត់ធ្មត់​រហូត​រងគ្រោះ​ទាំង​ខ្លួនឯង ក៏​នៅតែ​ម្ចាស់ និង​ក្រុម​ជាង​នៃ​យានដ្ឋាន​នោះ មិនដែល​យក​ភ្នែក​មើល ហើយ​យល់​ពី​ទុក្ខលំបាក ការគ្រោះថ្នាក់​របស់​ពួក​អ្នកស្រី​ឡើយ ។

​ទោះយ៉ាងណា អ្នកស្រី​បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ ដល់​មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ ដែល​បញ្ជូន​មន្ត្រី​មក​ពិនិត្យ ស្រាវជ្រាវ និង​ចាត់វិធានការ​លើ​ករណី​នេះ អ្នកស្រី​ស្នើសុំ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ចាត់​ការបិទ ឬ​ប្តូរ​ទីតាំង​យានដ្ឋាន​នេះ នៅពេលនេះ​តែម្តង មិនអាច​ពន្យារពេល​ឡើយ​។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក ហ៊ិ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បាន​ពិភាក្សាគ្នា នៅ​ថ្ងៃទី​៣០ ខែមីនា នឹង​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ចុះ​ពិនិត្យ វាយតម្លៃ​ម្តងទៀត លើ​ការអនុវត្ត​កិច្ចសន្យា និង​ស្រាវជ្រាវ​ករណី​ឧប្បត្តិហេតុ​នៅ​យានដ្ឋាន​របស់​ឈ្មោះ ឆាយ ឈាន ។​

​សូម​រំលឹកថា កាលពី​ល្ងាច​ថ្ងៃទី ២១​ខែមីនា ឆ្នាំ​២០២០ មាន​គ្រោះថ្នាក់​មួយលើកទៀត ដែល​បង្ក​ពី​រថយន្ដ​ធំ​១​គ្រឿង ដែល​ទើប​ជួសជុល និង​កែច្នៃ​រូ​ច​យានដ្ឋាន​របស់​ឈ្មោះ ឆាយ ឈាន​នេះ បាន​ថយ​ទៅបុក​ចំ​ទ្វារ​ចូល​នៃ​បណ្ណាគារ​បន្ទាយស្រី បង្ក​ខូចខាត​ផ្នែក​ខាងមុខ​ទ្វារ កញ្ចក់ និង​សម្ភារ​ជាច្រើន ថែមទាំង​បានធ្វើ​ឲ្យ​ម្ចាស់​បណ្ណាគារ និង​បុគ្គលិក​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង ៕​ដោយ​៖​កូ​ឡាប​

spot_img
×