១.ធ្វើឲ្យស្បែកភ្លឺ
ទឹកលាងមុខឪឡឹកអាចជួយលាងស្បែកមុខខាងក្នុង របស់អ្នកបានយ៉ាងជ្រៅ។ ជ្រលក់សំឡីជាមួយនឹងទឹកឪឡឹក ដែលលាយជាមួយទឹកឃ្មុំ រួចធ្វើការជូតវាពេញផ្ទៃមុខ និងករបស់អ្នក។ អ្នកប្រាកដជាមានអារម្មណ៍ស្រស់ស្រាយ និងស្បែកភ្លឺថ្លា។
២.កម្ចាត់មុនក្បាលខ្មៅ
យកសាច់ឪឡឹកមកច្របាច់យកទឹកហើយ លាយជាមួយម្សៅbesan(ប្រភេទម្សៅសម្រាប់យកទៅធ្វើអាហារ ដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែកនិងfiber) រួចលាបវាលើមុខហើយទុកវាចោល ពី២០ទៅ២៥នាទី រហូតដល់វាស្ងួត សឹមលាងវាចេញ។ វាពិតជាជួយកម្ចាត់មុនក្បាលខ្មៅ និងធ្វើឲ្យមុខរបស់អ្នកសភ្លឺជាងមុន។
៣.កាត់បន្ថយស្នាមខ្មៅដោយសារកម្តៅថ្ងៃ
យកឪឡឹកនិងត្រសក់ ដែលមានបរិមាណស្មើគ្នា រួចកិនវាលាយចូលគ្នា។ លាបវាលើមុខរបស់អ្នក រួចទុកវាចោលប្រហែល២០នាទី។ អនុវត្តតាមរូបមន្តនេះ ជារៀងរាល់ថ្ងៃក្នុងរយៈពេល១ខែ អ្នកនឹងឃើញស្នាមខ្មៅ ដោយសារកម្តៅរលាយបាត់អស់ជាមិនខាន៕
ប្រភព៖ health