យន្ដហោះជម្លៀសរបស់ពេទ្យហ្វីលីពីន១គ្រឿង ដែលមានឈ្មោះថា Lionair ខណៈកំពុងហោះឡើងឆ្ពោះទៅកាន់ Haneda ប្រទេសជប៉ុន នៅពេលនោះវាក៏បានផ្ទុះឆេះតែម្តង នៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) បណ្តាលឲ្យអ្នកដំណើរ និងសមាជិកអាកាសយានិកទាំងអស់ស្លាប់ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ។
យោងតាមប្រធានកាកបាទក្រហមហ្វីលីពីន Richard Gordonបានឱ្យដឹងថា អ្នកដែលបាត់បង់ជីវិតរួមមានអ្នកផ្ទុកវីរុសកូរ៉ូណា។
លោកបានសរសេរថា៖ “ក្រុមពន្លត់អគ្គិភ័យ និងក្រុមគ្រូពេទ្យរបស់យើង បានបញ្ជូនទៅស្ថានីយ NAIA រួចហើយដើម្បីឆ្លើយតបនឹងឧបទ្ទវហេតុយន្ដហោះនេះ។ អ្នកដំណើរទាំង ៨ នាក់ រួមមានគ្រូពេទ្យ គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត សមាជិកអាកាសយានិក ៣ នាក់។
បច្ចុប្បន្ននេះ ការស៊ើបអង្កេតចាំបាច់កំពុងដំណើរការ ដើម្បីរកឱ្យឃើញនូវអ្វីដែលបណ្តាលឱ្យផ្ទុះឆេះយន្តបង្កសោកនាដកម្មបន្ថែមឡើង៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)