ស្ថិតក្នុងស្បង់ចីវរ និមន្តបិណ្ឌបាតតាមដងផ្លូវ ព្រះសង្ឃមួយក្រុមនៅក្នុងប្រទេសថៃ ត្រូវបានឃើញពាក់មាស និង “ខែលមុខ” ដ៏ចម្លែក ដែលត្រូវបានផលិតដោយដៃ ធ្វើតាមបែបប្រពៃណីបុរាណ ។
ស្របពេលកូវីដ-១៩ បាននិងកំពុងបន្តផ្ទុះនៅក្នុងប្រទេសថៃ នៅព្រឹកមិញ (៣១ មីនា) អ្នកជំងឺកូរ៉ូណាម្នាក់ត្រូវបានគេរាយការណ៍ស្លាប់ និងឆ្លង ១២៧ ករណីថ្មី ។ ជាមួយស្ថានភាពបែបនេះ គ្រប់គ្នាក៏កំពុងសម្របខ្លួនធម្មតាថ្មី ដើម្បីអាយុជីវិត ក្នុងនោះរួមទាំងព្រះសង្ឃនៅវត្ត Matchantikaram ខេត្ត Nonthaburi ក៏បានចូលរួមការពារ ។
ទោះយ៉ាងណា រូបភាព និងវីដេអូ បង្ហាញព្រះសង្ឃមួយក្រុមនិមន្តបិណ្ឌបាតពេលព្រឹក បានកំពុងត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើអ៊ីនធឺណិត ចាប់តាំងពីថ្ងៃម្សិលមិញ ដោយមានការផ្សព្វផ្សាយតាមទូរទស្សន៍ជាច្រើន ដែលបង្ហាញឲ្យឃើញស្ទីលពាក់ម៉ាសដ៏ចម្លែករបស់ព្រះសង្ឃទាំងនោះ ដើម្បីការពារការឆ្លងវីរុស ។
ព្រះមួយអង្គបានប្រាប់ទៅ The Standard ថា៖ “យើងបានរៀនធ្វើតាមពីយូធូប ហើយបង្កើតពួកវាឡើងក្នុងរយៈពេល ៣ ថ្ងៃ ។ អាត្មាបានស្នើឲ្យញាតិញោមចេញទៅក្រៅ និងទិញក្រណាត់ស្តើងៗ អេប៉ុង និងកៅស៊ូកង ហើយបន្ទាប់មក យើងកឹបពួកវាបញ្ចូលគ្នា” ។
សូមបញ្ជាក់ថា ប្រទេសថៃ មកទល់ពេលនេះ ចំនួនអ្នកឆ្លង និងស្លាប់ ត្រូវបានគេរាយការណ៍ជាផ្លូវការសរុប ១.៦៥១ ករណី និងស្លាប់ ១០ នាក់ ៕
ប្រែសម្រួល៖ លឹម ហុង (coconuts)
แนบคลิปค่ะ :joy: pic.twitter.com/NGY4F2tgLa
— ? ???? ??? ︽✵︽ (@_BabyHwang) March 30, 2020