ភ្នំពេញ៖ មេដឹកនាំបណ្តាប្រទេសអាស៊ាន បានឯកភាពគ្នាសម្រេចឱ្យប្រទេសទីម័រឡេស្តេ ទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២៩ ដោយបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការត្រៀមលក្ខណៈរបស់ប្រទេសនេះ ក្នុងការទទួលខុសត្រូវដ៏សំខាន់ក្នុងក្របខណ្ឌតំបន់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បាបដឹងថា: ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងសភាអន្តរសភាអាស៊ាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងតំណាងយុវជនអាស៊ាន។
ក្រសួងការបរទេសបានបញ្ជាក់ថា ថ្នាក់ដឹកនាំអាស៊ានបានសម្រេចឱ្យទីម័រឡេស្តេ ទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២៩ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់អាស៊ាន ចំពោះការត្រៀមខ្លួនរបស់ប្រទេសនេះ ក្នុងការបំពេញតួនាទី និងទំនួលខុសត្រូវដ៏សំខាន់នេះ។
ការសម្រេចនេះ បានបង្ហាញពីការគាំទ្ររបស់អាស៊ានចំពោះការចូលរួមរបស់ទីម័រឡេស្តេក្នុងកិច្ចការតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








