ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នៅឆ្នាំ២០២៨

ភ្នំពេញ: ប្រទេសកាណាដា ត្រូវបានសម្រេចជាផ្លូវការឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ (21st Francophonie Summit) នៅឆ្នាំ២០២៨ បន្ទាប់ពីការកំណត់នេះត្រូវបានប្រកាសក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ។

កិច្ចប្រជុំកំពូលលើកទី២១ នេះ គ្រោងនឹងរៀបចំឡើងនៅតំបន់រាជធានីរបស់ប្រទេសកាណាដា ដោយមានការចូលរួមពីប្រតិភូនៃរដ្ឋ និងរដ្ឋាភិបាលសមាជិកជាង ៩០ ប្រទេស និងរដ្ឋាភិបាល។

នេះក៏ជាការវិលត្រឡប់មកធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីរបស់កាណាដាជាថ្មី ក្រោយពីប្រទេសនេះបានរៀបចំកិច្ចប្រជុំកំពូលលើកទី១២ នៅទីក្រុងកេបិច (Quebec City) កាលពីឆ្នាំ២០០៨។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម