ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរយកចិត្តទុកដាក់ជួសជុលសំណង់អាគារសិក្សរបស់សម្ដេចតេជោប្រាំមួយទីតាំង

ខេត្តកំពង់ចាម: ដោយមើលឃើញសំណង់អគារសិក្សាចំនួន៦ទីតាំងដែលមានសភាពចាស់ក្នុងនោះមាននៅស្រុកចំការលើនិងស្រុកស្ទឹងត្រង់ ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមទាំងសហការីបានអញ្ជើញចុះពិនិត្យផ្ទាល់ដោយធ្វើឡើងនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៦។ ជាមួយនោះអាគារទាំងនេះត្រូវបានជួសជុលកែលម្អឲ្យប្រសើរឡើងវិញដើម្បីបម្រើដល់ការសិក្សារបស់សិស្សានុសិស្សក្នុងការលើកកម្ពស់វិស័យអប់រំឲ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា:សម្រាប់សំណង់អគារសិក្សាទាំង៦កន្លែងនៅក្នុងនោះមាន÷វិទ្យាល័យហ៊ុន សែន ចំការលើនិងសាលាបឋមសិក្សាប៊ុន រ៉ានី ហ៊ុន សែនថ្នល់បែក ក្នុងស្រុកចំការលើនិង៤ ទីតាំងទៀតមាននៅសាលាបឋមសិក្សាសូភាស សាលាបឋមសិក្សាពាមកោះស្នា អនុវិទ្យាល័យមិត្តភាពកម្ពុជា-ចិន ព្រះឥណ្ឌូង វិទ្យាល័យពាមកោះស្នា ស្ថិតនៅស្រុកស្ទឹងត្រង់។

លោករ៉េត ណារិន នាយកវិទ្យាល័យហ៊ុនសែនចំការលើ មានប្រសាសន៍ឲ្យដឹងថា:នៅក្នុងបរិវេណផ្ទៃដីជាង៣ហិកតាក្នុងឃុំស្វាយទាប ស្រុកចំការលើគឺមានអគារសិក្សាសរុបចំនួន១២ខ្នងស្មើ៥៣ បន្ទប់ដែលមានសិស្សប្រុសស្រីកំពុងសិក្សារាល់ថ្ងៃសរុបជាង២០០០នាក់។
ពីមួយឆ្នាំទៅមួយឆ្នាំចំនួនសិស្សមានការកើនឡើងដែលជាហេតុធ្វើឲ្យខ្វះខាតអគារសិក្សាសម្រាប់សិស្សរៀនសូត្រ។

លោកនាយករូបនេះបានបន្តថា ឯកឧត្តមអភិបាលខេត្តព្រមទាំងប្រធានមន្ទីរអប់រំយុវជននិងកីឡាបានអញ្ជើញពិនិត្យអគារមួយខ្នងសាងសង់អំពីបេតុងប្រក្បឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ដែលបានសាងសង់ឡើងនៅក្នុងអំឡុងឆ្នាំ២០០៨ មកដល់សព្វថ្ងៃគឺអគារមានសភាពចាស់ដោយមានការយកចិត្តទុកដាក់ពីសំណាក់អភិបាលស្រុកក៏ដូចជាអភិបាលខេត្តបានគិតគូរព្រមទាំងអោយក្រុមជាងពិនិត្យមើលនិងធ្វើការវាយតម្លៃដែលប្រើពេលជួសជុលប្រមាណ៣ខែនិងរួចរាល់់។

ចំណែកលោកឡេង ហ៊ុយ ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកស្ទឹងត្រង់ បានឲ្យដឹងដែរថា ចំពោះសំណង់អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ បានស្ថាបនា
នាពេលកន្លងមកនៅក្នុងទឹកដីស្រុកស្ទឹងត្រង់នៅតាមឃុំនានាក្នុងនោះគឺមានអគារសិក្សាចំនួនបួនទីតាំងត្រូវបានរៀបចំដើម្បីធ្វើការជួសជុលឲ្យមានភាពល្អប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដែលនឹងប្រើពេលបីខែនិងរួចរាល់។ លោកថារាល់ថ្ងៃនៅក្នុងភូមិសាស្ត្ររបស់លោកកំពុងតែមានកង្វះអគារសិក្សាសម្រាប់ឲ្យកូនសិស្សរៀនសូត្រ ដោយសារតែចំនួនសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំ។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម