Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្យារពេល​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​

​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្តម​កើត រិ​ទ្ធ នៅ​ល្ងាច​ថ្ងៃទី 31 ខែមីនា ឆ្នាំ 2020 បានចេញ​សេចក្តី ប្រកាស​ស្តីពី​ការពន្យារពេល​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​សម្រេច​ថា ត្រូវបាន​ពន្យារពេល​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សាលាឧទ្ធរណ៍​ព្រះសីហនុ​ដែល​គ្រោង​នឹងធ្វើ​ដំណើរការ​នៅ​ថ្ងៃទី 1 ខែមេសា​ឆ្នាំ 2020​។

​បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី ៖ ការដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សាលាឧទ្ធរណ៍​ព្រះសីហនុ​នឹងត្រូវ​កំណត់​កាលបរិច្ឆេទ​នៅ​ពីក្រោយ​តាម​ប្រកាស​របស់​ក្រសួងយុត្តិធម៌​។​

​ចំពោះ​សមត្ថកិច្ច​ជំនុំជម្រះ​រឿងក្តី ដែល​ស្ថិតនៅក្នុង​សមត្ថកិច្ច​ដែនដី​នៃ​សាលាឧទ្ធរណ៍​ព្រះសីហនុ​ត្រូវ​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​សាលា​សាលាឧទ្ធរណ៍​ភ្នំពេញ​៕​ដោយ​៖​កូ​ឡាប​

×