ភ្នំពេញ៖ក្រសួងសុខាភិបាលបានស្នើសុំដល់ប្រជាពលរដ្ឋ ប្រសិនបើជួបប្រទះឬឃើញជនណាកំពុងលក់ទូបាញ់កម្ចាត់វីរុសនិងមេរោគនិងធុងអាគុយសម្លាប់មេរោគសូមបងប្អូនប្រញាប់ផ្លល់ព័ត៌មានឲ្យអាជ្ញាធរមានសមត្ថកិច្ចឬត្រូវការព័ត៌មានបន្ថែមពីក្រសួងសុខាភិបាល ដើម្បីមានវិធានការតាមផ្លូវច្បាប់។
ក្រសួងសុខាភិបាលប្រកាសបែបនេះបន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការផ្សព្វផ្សាយនៅទូបាញ់ថ្នាំកម្ចាត់មេរោគកូរ៉ូណា ហើយថាការផ្សព្វផ្សាយរបស់បណ្ដាញសង្គមហ្វេសប៊ុកជាការភូតកុហកបោកប្រាស់និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ។
ក្រសួងសុខាភិបាលក៏បានចេញប្រកាសផ្សព្វផ្សាយព័ត៌មានថាការផ្សព្វផ្សាយរបស់បណ្ដាញសង្គមនោះជាការផ្សព្វផ្សាយបំភ្លើស លក់ ទូបាញ់កម្ចាត់មេរោគ ធុងអាគុយសម្រាប់មេរោគមិនមានច្បាប់ត្រឹមត្រូវពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានស្នើសុំឲ្យម្ចាស់គណនី ហ្វេសប៊ុកទាំងនោះបញ្ឈប់ការផ្សព្វផ្សាយព័ត៌មាន ហើយស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកដើម្បីកុំឲ្យជនឱកាសនិយមទាំងនោះបន្តបោកប្រាស់ប្រជាពលរដ្ឋបន្តទៀត៕ ដោយ៖កូឡាប