Wednesday, September 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាម​មិន​ឲ្យ មានការ​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​នូវ​ការ រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​វិស័យ​កីឡា ។​

​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កាលពី​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​នេះ​បានចេញ​សេចក្តីជូនដំណឹង​ដល់​ប្រធាន​សហព័ន្ធ​កីឡា​ជាតិ​ដែលមាន​ទីស្នាក់ការ​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​និង​សាធារណជន​ទាំងអស់​ដែល​និយម​ចូល​ហាត់ប្រាណ ឲ្យ​បាន​ជ្រាបថា រាល់​ការអនុវត្ត​សកម្មភាព ឬ​ការជួបជុំ​ណាមួយ ឬ​ការហាត់​ប្រាណ ត្រូវអនុវត្ត​ក្នុង​ទ្រង់ទ្រាយ​តូច​ក្រោម ១០​នាក់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ កូ​វីដ​១៩ ។​

​ទីស្នាក់ការ​សហព័ន្ធ​កីឡា​ជាតិ​បាន​ប្រមូលផ្តុំ​ច្រើន​ប្រភេទ​កីឡា​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​កន្លងមក​ការរៀបចំ​ការប្រកួត​កីឡា​ផ្សេងៗ​ក៏​តែង​រៀបចំ​នៅ​ទីនោះ​ដែរ​ហើយ​រួមមាន​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​តែងតែ​មក​ហាត់ប្រាណ​និង​លេង​កីឡា​រៀងរាល់ថ្ងៃ​ផងដែរ​នោះ​ធ្វើ​ឲ្យ មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​កុះករ​ជា​រៀងរាល់ថ្ងៃ​។​ដោយសារតែ​បែបនេះហើយ​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​នូវ​ការ រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រធាន​សហព័ន្ធ​កីឡា​ជាតិ ដែលមាន​ទីស្នាក់ការ​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ និង​សាធារណជន​ទាំងអស់​ដែល​និយម​ចូល​ហាត់ប្រាណ ឲ្យ​បាន​ជ្រាបថា រាល់​ការអនុវត្ត​សកម្មភាព ឬ​ការជួបជុំ​ណាមួយ ឬ​ការហាត់​ប្រាណ ត្រូវអនុវត្ត​ក្នុង​ទ្រង់ទ្រាយ​តូច​ក្រោម ១០​នាក់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជម្ងឺ​កូ​វីដ​១៩ នេះ ។​

​ជាមួយនឹង​ការហាម​មិន​ឲ្យ មានការ​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ ក្នុង​ពហុ​កីឡដ្ឋាន​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ជា​បន្តបន្ទាប់​ផងដែរ​នាពេល​កន្លងមក ដូច ការផ្អាក​ការប្រមូលផ្តុំ ការបរិភោគ​អាហារ និង ការ​ស្នាក់នៅ​រួមគ្នា របស់​កីឡាករ កីឡាការិនី​ថ្នាល ទាំង​៣២​ប្រភេទ​កីឡា ជា​បណ្តោះអាសន្ន​ដែរ ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង មានការ រីក​រាលដាល​ខ្លាំង ទាំង​នៅលើ​សកលលោក និង នៅក្នុង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​។​

​ដោយសារ​COVID19​បង្ខំ​ឱ្យ​កីឡាករ​សឹងតែ​គ្រប់ផ្នែក​លុប​គម្រោង​ពង្រឹងសមត្ថភាព​នៅក្រៅ​ប្រទេស​។​កីឡាករ​គ្រប់ផ្នែក​កំពុង​ត្រូវបាន​លុបចោល​គម្រោង​ហ្វឹកហាត់​ជា​ទ្រង់ទ្រាយ​ធំៗ ដោយ​គម្រោង​ហ្វឹកហាត់​នៅក្រៅ គឺ​ត្រូវ​លុបចោល​តែម្ដង ដែល​ស្ថានភាព​នេះ ក៏​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​សមត្ថ​ភាព​របស់​កីឡាករ កីឡាការិនី​ជៀស​មិន​ផុត ដោយសារតែ​ការហ្វឹកហាត់​ធំៗ​ត្រូវបាន​លុបចោល​។ កីឡាករ កីឡាការិនី​ភាគច្រើន ក៏​បង្វែ​ការហ្វឹកហាត់ មក ជា​លក្ខណៈ​ក្នុងស្រុក​បែប​ឯកជន និង​នៅផ្ទះ​ជា​ជំនួស​វិញ​៕ ដោយ​៖​កូ​ឡាប​

spot_img
×