Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គមេបញ្ជាការ​កងទ័ព​ដាក់បទបញ្ជា​ឲ្យ​យោធិន​គ្រប់​កងឯកភាព​នៅក្នុង​បន្ទាយ និង​មិន​អនុញ្ញាតឱ្យ​ជួបជុំ​ជប់លៀង ឱកាស​ចូលឆ្នាំថ្មី​

ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍​វង្ស ពិ​សេន​បានដាក់​បទបញ្ជា​ឱ្យ​គ្រប់គ្រង​កងកម្លាំង​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ថា មិន​អនុញ្ញាត​ឲ្យ​យោធិន​ចេញ​ក្រៅ​កងឯកភាព​ឬ​បន្ទាយ​ជាដាច់ខាត​ជាពិសេស​ការជួបជុំ​ជប់លៀង​និង​ពិធី​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​ការពារ​ជំងឺ​កូ​រ៉ូ​ណា​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​វង្ស ពិ​សេន​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី ៣១ ខែមីនា​ឆ្នាំ ២០២០ បានចេញ​បញ្ជា ឱ្យ​មេបញ្ជាការ ទ័ព​ជំនាញ កងឯកភាព ស្ថាប័ន​និង​សាលា ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ទាំងអស់ ដែលមាន​ជាប់​ប្រមូលផ្ដុំ នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ត្រូវអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ គឺ​មិន​អនុញ្ញាត​ឲ្យ​យោធិន​ចេញ​ក្រៅ​កងឯកភាព​ឬ​បន្ទាយ​ជាដាច់ខាត​។ មិនត្រូវ​ប្រមូលផ្ដុំ​ជប់លៀង​ឬ​ពិធី​ផ្សេងៗ​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​ការពារ​មេរោគ​កូ​វីដ​១៩​។ ត្រូវ​ត្រៀមកម្លាំង​ជាស្រេច​ដើម្បី​អន្តរាគមន៍​ការរីក​រាលដាល​មេរោគ​ដ៏​កំណាច​នេះ តាម​បទបញ្ជា​អគ្គបញ្ជាការ​៕ ដោយ​៖​កូ​ឡាប​

×