Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ប្រកាស​ផ្តល់ជំនួយ​មូលនិធិ​ ​ទឹកប្រាក់​ចំនួន​មួយ​លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់ស្កាត់​វីរុស​កូ​វីដ​១៩

spot_img

​មូលនិធិ​នេះ​ត្រូវបាន​រៀបចំឡើង​បន្ថែម​ពីលើ​សកម្មភាព​នានា​ដែល​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា បាន​អនុវត្ត ក្នុងនោះ​រួមមាន​ដូចជា ការដាក់​តំ​ឡើងជា​បណ្តោះអាសន្ន​សេវាកម្ម telemedicine ប្រើប្រាស់​បច្ចេកវិទ្យា​ជំនា​ន់ទី ​៥ (5G) ការផ្តល់ជូន​បន្ថែម​សេវា​ទិន្នន័យ និង​យុទ្ធនាការ​ផ្សព្វផ្សាយ​ជាច្រើន​។​

​រាជធានី​ភ្នំពេញ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០៖ ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី បានប្រកាស​មូលនិធិ​ដែល មាន​ទឹកប្រាក់​ចំនួន​មួយ​លាន​ដុល្លារ​អាមេរិក ក្នុងការ​ចូលរួមចំណែក​ជួយ​ទៅដល់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដោះស្រាយ ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ​១៩​។ ចំនួន​ទឹកប្រាក់​នៃ​មូលនិធិ​នេះ គឺជា​ទឹកប្រាក់​បន្ថែម ក្រៅ​អំពី​ចំនួន​ទឹកប្រាក់​សរុប​ចំនួន​១% (​មួយ​ភាគរយ​) នៃ​ចំណូល​ដុល​ប្រចាំឆ្នាំ​ដែល​ក្រុមហ៊ុន​ប្រើប្រាស់​សម្រាប់​ចំណាយ​លើក​ម្ម​វី​ធី​ទំនួល​ខុសត្រូវ សង្គម (CSR) របស់ខ្លួន​។ មូលនិធិ​នេះ គឺ​នឹងត្រូវ​យកទៅ​ប្រើប្រាស់​សម្រាប់​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សកម្មភាព​ទាំងឡាយណា​ដែលមាន​សមត្ថភាព​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែលមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ក្នុងអំឡុងពេល​កំពុង​កើតមាន និង​ក្រោយពេល​បញ្ចប់​បញ្ហា​ផងដែរ​។​

ការផ្តល់ជូន​បន្ថែម​នេះ គឺ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន ស្មា​ត រួមជាមួយ​ក្រុមហ៊ុន Huawei បាន​តំ​ឡើងជា​ស្ថាពរ​នូវ​ស្ថានីយ​បណ្តោះអាសន្ន​សម្រាប់​ជួយ​ទ្រទ្រង់ សម្របសម្រួល និង​តាមដាន​បញ្ហា​វីរុស​កូ​វីដ​១៩ ជូន​ដល់​ក្រសួងសុខាភិបាល​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា​។ នា​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ បាន​ត​ភ្ជាប់​បណ្តាញ​ជា​ស្ថាពរ​ទៅកាន់​ក្រសួងសុខាភិបាល សម្រាប់​ប្រព័ន្ធ​ទំនាក់ទំនង​វីដេអូ (Video Conference) ដោយ​ប្រើប្រាស់​ហ្វ្រេ​កង់​ស៍​វិទ្យុ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ (5G) ដើម្បី​ធានា​ឲ្យ​បាន​នូវ​ល្បឿន​លឿន និង​មាន​សមត្ថភាព​ខ្ពស់បំផុត​។ ការរៀបចំ​តំឡើង​ជា​លក្ខណៈ​បណ្តោះអាសន្ន​នេះ គឺ​បាន​ក្លាយជា​ករណី​ប្រើប្រាស់​ដោយផ្ទាល់​លើ​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ (5G) ដំបូងបង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ស្មា​ត បានអោយដឹងថា បើទោះបីជា​យើងខ្ញុំ​បាន​វិនិយោគ​ជាច្រើន​រយ​ពាន់​ដុល្លារ​អាមេរិក​ក្នុងអំឡុងពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ​ក្តី យើងខ្ញុំ​ក៏​នៅតែ​ពិនិត្យឃើញថា មាន​ចំ​នុ​ន​ជាច្រើន​ទៀត​ដែល​យើង​ទាំងអស់​ត្រូវ​រួមគ្នា​ចូលរួម​គាំទ្រ និង​ដោះស្រាយ​។ មូលនិធិ​មួយ​លាន​ដុល្លារ​អាមេរិក​នេះ គឺ​នឹងត្រូវ​ផ្តោតជាសំខាន់​ទៅលើ​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​ចំពោះ​វិស័យ​ទាំង​បួន រួមមានៈ បច្ចេកវិទ្យា​ទូរគមនាគមន៍ គមនាគមន៍ និង​ព័ត៌មាន សម្រាប់ វិស័យ​អប់រំ ការគ្រប់គ្រង​គ្រោះមហន្តរាយ កា​រក្សា​ចម្ងាយ​ពីគ្នា និង​ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន​។ វិស័យ​ឯកជន រួមទាំង​វិស័យ សហប្រតិបត្តិការ​សាធារណៈ​ទាំងអស់​ដែលមាន​ចំណាប់អារម្មណ៍ សូមមេត្តា​រៀបចំ​គំរោងការ​របស់ខ្លួន​ដើម្បី​ទទួលបាន​នូវ កញ្ចប់​មូលនិធិ​ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់ ២០០,០០០ (​ម្ភៃ​មឺ​ុ​ន​ដុល្លារ​អាមេរិក​) យកទៅអនុវត្ត​គំរោង​របស់ខ្លួន​។​

​យើងខ្ញុំ​នឹង​ចាប់ផ្តើម​ទទួល​ពាក្យ​ពីថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០ តទៅ​។ សូម​លោកអ្នក​ដែលមាន​ចំណាប់អារម្មណ៍​រៀបចំ​គំរោងការ​របស់ខ្លួន​មកកាន់​យើងខ្ញុំ​ទៅតាម​ប្រភេទ​វិស័យ​នីមួយៗ​។ យើងខ្ញុំ​នឹងធ្វើ​ការពិនិត្យ​ជម្រុះ​ក្នុង​ក្របខណ្ឌ​ផ្ទៃក្នុង របស់​ក្រុមហ៊ុន​ជាមុនសិន មុននឹង​ធ្វើការ​ដាក់ជូន​ទៅពិនិត្យ​សម្រេច​ពី​សំណាក់​គណៈកម្មាធិការ ដែលមាន​សមាសភាព​ម​ក​ពី ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន ស្មា​ត (Axiata Group) និង​តំណាង​ពី​ស្ថាប័ន្ន​ឯករាជ្យ​ផ្សេងៗ​ដទៃទៀត​។ សម្រាប់​ព័ត៌មាន​លម្អិត​ស្តីអំពី​មូលនិធិ​នេះ សូម​លោកអ្នក​ចូលទៅ​កាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ក្រុមហ៊ុន Smart Axiata និង Smart For Cambodia ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ក៏បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្រៅ​តែ​អំពី​ការតភ្ជាប់ បណ្តាញ​ទំនាក់ទំនង​ទៅកាន់​មជ្ឍមណ្ឌល​មេ​របស់​ក្រសួងសុខាភិបាល​តាមរ​យៈ​ការប្រើប្រាស់​ហ្វ្រេ​កង់​ស៍​វិទ្យុ​បច្ចេកវិទ្យា​ជំនាន់ ទី​៥ ដែល​យើងខ្ញុំ​ទទួលបាន​អាជ្ញាប័ណ្ណ​សាកល្បង​នោះ យើងខ្ញុំ​ក៏បាន​ផ្តល់ជូន​នូវ​សេវា​ទិន្នន័យ​បន្ថែម​ជូន​ដល់​អតិថិជន រាល់ពេល​នៃ​ការបញ្ចូល​ទឹកប្រាក់​តាមរយៈ (e-top ups) , Smart @Home និង​អតិថិជន​ជា​លក្ខណៈ​ក្រុមហ៊ុន​ទាំងអស់​។​

ស្របពេល​ជាមួយគ្នានេះ​ផងដែរ ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ក៏​បាននិងកំពុង​ចាត់​វិធាន​ចាំបាច់​នានា​ចំពោះមុខ ក្នុងទិសដៅ​ធានា​ឲ្យ​បាន​នូវ​សុខមាលភាព​ជូន​ដល់​បុគ្គលិក​និយោជិត​ទាំងអស់ ក៏​ដូចគ្នា​ផងដែរ​ជូនទៅ​ដល់ដៃ​គូ​ប្រតិបត្តិការ និង​អតិថិជន​ទាំងអស់ តាមរយៈ​និយាម​នៃ​ការគ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​របស់ខ្លួន​។ សកម្មភាព​មួយចំនួន​ដែល​បាន និង​កំពុង​អនុវត្ត​រួមមាន​៖ ការវាស់ស្ទង់​កំរិត​សីតុណ្ហភាព​កំដៅ ការរៀបចំ​ឲ្យ​មាននូវ​ជែ​ល​លាង​សំអាត​ដៃ និតិ​វិធី​សំអាត​អនាម័យ តម្រូវ​ឲ្យ​បុគ្គលិក​និយោជិត​ដែល​បំរើការ​ផ្ទាល់​ជាមួយ​អតិថិជន​ត្រូវ​ពាក់​ម៉ាស់​ការពារ ធ្វើការ​ងារ​ពី​ផ្ទះ លើក​ពេលវេលា​ចំពោះ​កម្មវិធី​របស់​ក្រុមហ៊ុន​ដែល​បាន​គ្រោងទុក​ពីមុនមក និង​ធ្វើការ​ប្រជុំ​តាមរយៈ​កម្មវិធី​ឌីជីថល (Virtual) នានា​។​

​លោក ថូ​ម៉ាស ហ៊ុន ក៏បាន​មានប្រសាសន៍​បន្ថែមទៀត​ផងដែរ​ថា សេវា​ទំនាក់ទំនង​ទូរគមនាគមន៍ គឺ​ត្រូវ​បានកំណត់​ជា​សេវាកម្ម​ដែលមាន​ភាពចាំបាច់​បំផុត ដូច​ទៅនឹង​សេវា​អគ្គិសនី និង​សេវា​ទឹកស្អាត​ផងដែរ សម្រាប់​ប្រទេសជាតិ​នីមួយៗ​។ ខណៈពេលដែល​យើងខ្ញុំ​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​នោះ យើងខ្ញុំ​ក៏​យល់​យ៉ាងច្បាស់​អំពី​ភាពចាំបាច់ និង​តម្រូវការ​របស់​អតិថិជន​ជាច្រើន​លាន​នាក់ ដែល​ពួកគាត់​ទាំងអស់​មានការ​ជឿជាក់ និង​ត្រូវការ​ការតភ្ជាប់​ជានិច្ច​។ អាស្រ័យហេតុនេះ យើងខ្ញុំ​នឹង​អនុវត្ត​គ្រប់​មធ្យោបាយ ដើម្បី​ផ្តល់​សេវាកម្ម​ជូន​ដល់​អតិថិជន​ទាំងអស់ ដោយមាន​ការគាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ដែល​យើងទាំងអស់គ្នា​បាននិងកំពុង​ប្រឈម​នាពេល​បច្ចុប្បន្ននេះ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​និង​និរន្ដរភាព​នៃ​ក្រុមហ៊ុន Smart, សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ «Smart for Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។​

អំពី​ក្រុមហ៊ុន Smart

​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​នឹង​កំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​

​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បានដាក់​ឲ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+​ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+​ជាមួយ HD Voice (VoLTE) និង 4.5G​ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រូ​ម​មាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើន​ជា​១៩០​ប្រទេស​។ Smart បាន​នឹង​កំពុងផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង​៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កំសាន្ដ​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា SmartLuy សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និង​សេវា SmartNas ។ ក្រុមហ៊ុន Smart មាន​ទស្សនៈវិស័យ​ក្លាយជា​ក្រុមហ៊ុន “​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​”​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​

​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង​១,០០០ (​មួយ​ពាន់​)​នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង ធ្វើអោយ​ជីវិត​កាន់តែ​ប្រសើរឡើង​ ៕ ដោយ ៖ CEN

Smart ជីវិត​រស់​រវើក​!​ ​


spot_img
×