Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​ចាត់វិធានការ​ធម៌​ក្តៅ ធ្វើ​ឲ្យ​អ្នកលក់​ម៉ាស​តាម​អន​ឡាញ​ជិត ២ ម៉ឺន​នាក់ កំពុង​….​ទឹកភ្នែក​!

spot_img

​ប្រទេស​វៀតណាម​៖ ថ្មីៗ​នេះ សមត្ថកិច្ច​វៀតណាម បាន​ចាត់វិធានការ​ធម៌​ក្តៅ​ទៅលើ​អ្នកលក់​ជិត ១៦.២០០ នាក់ ដែល​កំពុង​លួច​សម្ងំ​កើប​លុយ​យ៉ាង​សប្បាយ​ដៃ ពី​ការលក់​ម៉ាស និង​ទឹក​អាល់កុល ឡើងថ្លៃ​ហួសប្រមាណ​នៅលើ​អន​ឡាញ ដែល​បង្ក​អស្ថិរភាព​ទីផ្សារ អំឡុងពេល​មានការ​ផ្ទុះឡើង​នៃ​វីរុស COVID-19 ។​

​យោងតាម​នាយកដ្ឋាន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​សេដ្ឋកិច្ច​ឌីជីថល​វៀតណាម គិត​ត្រឹម​ថ្ងៃទី ២៤ ខែកុម្ភៈ គេហទំព័រ​លក់ទំនិញ​អន​ឡាញ​ធំៗ​ដូចជា Sendo.vn, Shopee.vn, Lazada.vn, Tiki.vn, chotot.com, vatgia.com, fado.vn, bibomart.com.vn, concung.com … បាន​សហការ​ដំណើរការ​ហាង​ចំនួន ៥.២០០ កន្លែង ដែល​កំពុង​លក់​ផលិតផល​រំលោភ​លើ​ទីផ្សារ​ជាង ២១.០០០ ។​

​ក្នុងនោះ​ជាពិសេស​គឺ Sendo.vn កំពុងដំណើរការ​ជាមួយ​ហាង​លក់​ម៉ាស​ជិត ២.០០០ កន្លែង ដែលមាន​ផលិតផល​លក់​ហួស​កម្រិត​ជាង ៣.០០០ ។ គេហទំព័រ​លក់ទំនិញ​នេះ ក៏បាន​គ្រប់គ្រង​ទៅលើ​ហាង​លក់​ផលិតផល​អនាម័យ និង gel ជិត ១.០០០ កន្លែង ដែលមាន​ផលិតផល​លក់​រំលោភ​ថ្លៃ​ជាង ១.៥០០ ផងដែរ​។​

​តាមរយៈ​នេះ នាយកដ្ឋាន​គ្រប់គ្រង​ទីផ្សារ បានចេញ​សេចក្តីប្រកាស​លេខ ៦២០ ជាបន្ទាន់ ដើម្បី​ត្រួតពិនិត្យ និង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ការ​ឆ្លៀត​យក​ប្រយោជន៍​ពី​រោគរាតត្បាត​នេះ ដោយ​នឹងត្រូវ​ប្រមូលយក​ទាំងអស់ ឬ​កំណត់​តម្លៃ​ទំនិញ​ដែល​មិន​សម​ហេតុផល​ដូចជា​ម្ហូបអាហារ និង​គ្រឿងឧបភោគ​បរិភោគ​ជាដើម ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ www.vietnamplus.vn)​

spot_img
×