Monday, November 28, 2022

ឆ្មា​មួយ​ក្បាល​នៅ​ហុងកុង ត្រូវគេរ​ធ្វើតេស្ត​រកឃើញ មាន​វីរុស​កូ​រ៉ូ​ណា​

spot_img

សត្វ​ឆ្មា​ចិ​ញ្ជឹ​ម​មួយ​ក្បាល ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​នៅ​ហុងកុង ក្រោយពេល​ម្ចាស់​របស់​វា​មាន​ផ្ទុក​វីរុស​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​កសិកម្ម និង​ជលផល​។

​នៅក្នុង​សេចក្តី​ប្រកា​ល​កាលពី​ថ្ងៃ​អង្គារ នាយក​រដ្ឋា​ន​ខាងលើ​បាន​ថ្លែងថា បច្ចុប្បន្ន មិនមាន​ភ​ស្ថុ​តាង​ណាមួយ​បង្ហាញថា សត្វ​ចិ​ញ្ជឹ​ម​ជា​ប្រភព​នៃ​វីរុស COVID-19 នោះឡើយ ហើយ​ម្ចាស់​សត្វ​ទាំងឡាយ មិនគួរ​បោះបង់ចោល​ស​ត្វ​ពួកគេ​ឡើយ​។​

​អង្គការ​សុខភាព​ពិភពលោក ក៏បាន​អះអាង​នៅលើ​គេហទំព័រ​របស់ខ្លួន​ផងដែរ​ថា មិនមាន​ភស្តុតាង​ណាមួយ​បង្ហាញថា ឆ្កែ ឆ្មា ឬ​សត្វ​ចិ​ញ្ជឹ​ម​ផ្សេងទៀត អាច​ចម្លង​វីរុស COVID-19 ឡើយ​។​

​ឆ្មា​នោះ​ជា​សត្វ​ទី ៣ ដែល​ត្រូវគេ​រកឃើញ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា នៅ​ហុងកុង បន្ទាប់ពី​ឆ្កែ ២​ក្បាល ត្រូវគេរ​ឃើញ​មាន​វីរុស​កូ​រ៉ូ​ណា ប៉ុន្តែ​ក្នុង​សភាព​ខ្សោយ​។​

​អាជ្ញាធរ​ហុងកុង​បញ្ជាក់ថា សត្វ​ឆ្មា​នោះ​នឹង​ត្រូវគេ​បន្ត​ពិនិត្យ​។​

​សំណាក​យកមក​ពី​មាត់ ច្រមុះ និង​គូទ​ឆ្មា​នោះ ត្រូវគេ​ពិនិត្យឃើញ​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា ក្រោយពេល​វា​ត្រូវបាន​គេ​ដាក់​ឲ្យ​នៅ​ដោយឡែក​កាលពី​ថ្ងៃទី ៣០ ខែមីនា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA​