សៀមរាប៖ ដូចដែលកូនខ្មែរគ្រប់រូបបានដឹងហើយថា កម្ពុជា គឺជាប្រទេសមួយដែលសម្បូរ ទៅដោយប្រាង្គប្រាសាទបុរាណស្រស់ៗស្អាតយ៉ាងច្រើន ហើយក៏ជាប្រទេសមួយដែលពិភពលោកស្គាល់តាមរយៈ “ប្រាសាទអង្គរវត្ត” ផងដែរ ។
ប៉ុន្តែ ដោយសារឆ្លងកាត់សង្គ្រាម និងក៏មានអាយុកាលចាស់ផង ក្នុងនោះ មានផ្នែកនៃប្រាង្គប្រាសាទមួយចំនួនបានបាក់បែកទ្រុឌទ្រោម ។ ជាក់ស្តែង រូបចម្លាក់ព្រះកេសបដិមាមួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងទឹក ស្ថិតនៅនៅក្បែរខ្លោងទ្វារខ្មោចអង្គរធំ និងបានអំពាវនាវអាជ្ញាធរចុះមកយកទៅរក្សាទុកផង ។
បើតាមការផ្សាយរបស់ផេកហ្វេសប៊ុក Da Vi Wind បានឲ្យដឹងថា “សូមយកទៅរក្សាទុកពេលនេះផង ខាងអាជ្ញាធខេត្តសៀមរាម ខ្ញុំបានរកឃើញក្នុងទឹកខ្លោងទ្វាអង្គរធំ 31/3/2020 2:30pm សូមជួយស្សៀផងខ្លាចបាត់បង់”។
ដោយឡែក នៅមុននេះបន្តិច (ថ្ងៃទី១ ខែមេសា) ផេកខាងលើបានបង្ហោះបញ្ជាក់ឲ្យដឹងថា ពេលនេះអាជ្ញាធរចុះមកដល់ទីតាំងរូបចម្លាក់ព្រះកេសហើយ ៕ ដោយ៖ លឹម ហុង