Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នាំគ្នា​ជួយ​ពន្លត់ភ្លើង​ឆេះ​ជញ្ជ្រាំង ជាមួយ​សមត្ថកិច្ច ក្រោយ​មាន​គេ​លួច​ដុត​

spot_img

​តាកែវ​៖​នៅ​រសៀល​ថ្ងៃទី ១ ខែមេសា ឆ្នាំ​២០២០ នេះ​មាន​ហេតុការណ៍​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ចក សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិតខាង នាំគ្នា​ផ្អើលឆោឡោ ជួយ​ពន្លត់អគ្គីភ័យ​ជាមួយនឹង​សមត្ថកិច្ច​នគរបាល​ក្រុង​ដូន​កែវ ព្រោះ​ខ្លាច​មានការ​ឆេះ​រីក​រាលដាល​បន្ត ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំង​ផង​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជញ្ជ្រាំង​នៅតាម​វាលស្រែ​ស្ងួត​ខ្លាំង ងាយ​នឹង​ឆាបឆេះ​បំផុត ។

​លោក ឥន្ទ មណ្ឌល អធិការ​ក្រុង​ដូន​កែវ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​អគ្គិភ័យ​នេះ គឺ​មិន​បង្ក​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិរបស់​ប្រជាពលរដ្ឋ​ឡើយ គឺ​ឆេះ​តែ​គល់​ជញ្ជ្រាំង​នៅតាម​វាលស្រែ​តែប៉ុណ្ណោះ ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ​មាន​ភ្លើង​ឆេះ​នៅតាម​វាលស្រែ កងកម្លាំង​នគរបាល​ទាំងអស់ រួម​ជាមួយនឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿងបាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​បានធ្វើ​សកម្មភាព​បាញ់​ទឹក​ពន្លត់ ដោយមាន​ការជួយ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ផង ​ទើប​អាច​គ្រប់គ្រង​លើ​ស្ថានការណ៍​អគ្គិភ័យ​ទាំងស្រុង​បាន ដោយ​ប្រើតែ​រថយន្ត​ពន្លត់​អគ្គិភ័យ​តែមួយ​គ្រឿង​ប៉ុណ្ណោះ ។

​ចំពោះ​ករណី​អគ្គិភ័យ​នេះដែរ គឺ​បណ្តាលមកពី​ការ​លួច​ដុត​ភ្លើង​របស់​ក្មេងៗ ។​

​ដោយសារតែ​មានការ​ប​ម្រែ​ប​ម្រួ​ល នៅ​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នៅតាម​ព្រៃ វាលស្រែ​និង​ផ្ទះសម្បែង​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ទឹកដី​នៃ​ខេត្តតាកែវ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានធ្វើការ​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទៅលើ​ការដុត​សំរាម ការ​ចោល​កន្ទុយបារី​ពាសវាល​ពាល​កាល ភ្លើងទៀន ធូប និង​កា​រត​ចរន្តអគ្គិសនី​ដោយ​មិនមាន​បច្ចេកទេស​ច្បាស់លាស់ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​កើត​មាននៅ​អគ្គិភ័យ​ឆាបឆេះ ខាត់​បង់​នូវ​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដូច្នេះ​ដើម្បី​ទុបស្កាត់ជាមួយនឹង​ការ​បម្រែបម្រួល​អាកាសធាតុ​នេះ​ផង សូម​បងប្អូន​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​បញ្ហា​អគ្គិភ័យ​ជាធំ ៕ ​ដោយ​៖ តាកែវ​

spot_img
×