Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លា ស ២​ក្បាល ខាំ​ហែក​អ្នក​ថែ​ឧទ្យាន​រហូតដល់​ស្លាប់ នៅ​ឥណ្ឌា​

spot_img

​អ្នក​មើលថែ​ឧទ្យាន​ជាតិ​ម្នា​ក់នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា ត្រូវបាន​វាយប្រហារ និង​ខាំ​ហែក​រហូតដល់​ស្លាប់ ដោយ​សត្វ​ខ្លាស​ដ៏​កម្រ​ចំនួន​ពីរ​ក្បាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​។​

​អ្នក​មើលថែ​សួន អាយុ ៤០​ឆ្នាំ ត្រូវបាន​វាយប្រហារ​រហូតដល់​ស្លា​ប់ ខណៈពេលដែល​គាត់​ព្យាយាម​ដេញ​សត្វ​ខ្លាំង​ទាំងនោះ​ឲ្យ​ចូល​ទ្រុង​របស់​វា​កាលពី​ថ្ងៃ​សៅរ៍​ពេលយប់​កន្លងទៅ នៅ​ឧទ្យាន​ជាតិ Bannerghatta Biological​។​

​មន្ត្រី​នៅ​ទី​នោះបាន​ប្រាប់​ឲ្យ​ដឹងថា ខ្លា​បាន​លោត​សង្គ្រប់​លើ​អ្នក​មើលថែ​ឧទ្យាន ព្រោះ​មាន​ទ្រុង​មួយ​ដាក់​គន្លឹះ​មិនបាន​ល្អ​។​

​អ្នក​មើលថែ​ឧទ្យាន​នោះ ទើបតែ​ត្រូវបាន​ខាង​ឧទ្យាន​ជួល​ឲ្យ​ធ្វើការ​បាន​ជាង​មួយ​សប្តាហ៍ ដោយ​ឲ្យ​កម្រៃ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​ហើយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ សាច់ញាតិ​របស់​ជនរ​ង​គ្រោះ បានធ្វើ​ការតវ៉ា​នៅ​ខាងក្រៅ​ឧទ្យាន​។ ពួកគេ​ចង់​ឲ្យ​មានការ​ផ្តល់​សំណង​ពី​អ្នកគ្រប់គ្រង​ឧទ្យាន និង​បាន​ចោទប្រកាន់​ពួកគេ​ថា​មានការ​ធ្វេសប្រហែស​។​ សុភ័ក្ត្រ

spot_img
×