Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដែល​ទេ​! តែ​ពេលនេះ UN ស្រែក​ហើយ​៖ Covid-19 គឺជា “​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​” ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២ (១)

spot_img

UN៖ Covid-19 គឺជា “​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​” ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២ (២)

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​សង្កត់ធ្ងន់ថា “​យើង​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក មិន​ដូច​វិបត្តិ​ដទៃ​នៅក្នុង​ប្រវត្តិសាស្ត្រ ៧៥ ឆ្នាំ របស់​អង្គការសហប្រជាជាតិ​” ។​

​អគ្គលេខាធិការ អ​.​ស​.​ប លោក Antonio Guterres នៅ​ថ្ងៃទី​១ ខែមេសា បាន​ហៅ​ជំងឺ​រាតត្បាត​កូ​វីដ -១៩ នេះ​ថា​ជា​“ វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​” ដែល​ពិភពលោក​បាននិងកំពុង​ប្រឈមមុខ ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​។​

​យោងតាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម លោក Guterres ក៏បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ធ្វើការ​ដោះស្រាយ​ឱ្យបាន​ស៊ីជម្រៅ​ថែមទៀត ស្របតាម​ស្ថានភាព​បន្ទាន់ នៃ​ជំងឺ​រាតត្បាត​ដែល​កំពុង​រាតត្បាត​នាពេល​បច្ចុប្បន្ន​។​

​លោក​បាន​មានប្រសាសន៍ថា “​យើង​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក មិន​ដូច​វិបត្តិ​ដទៃទៀត នៅក្នុង​ប្រវត្តិសាស្ត្រ ៧៥ ឆ្នាំ​របស់​អង្គការសហប្រជាជាតិ​ទេ​” ។​

​វា​បណ្តាល​ឱ្យស្លាប់ ការឈឺចាប់ និង​ការយល់ច្រឡំ​សម្រាប់​ជីវិត​មនុស្ស​។ ប៉ុន្តែ​រឿង​ធំ​បំផុត​គឺ​វិបត្តិ​មនុស្ស​។ ព្រោះថា ជំងឺ​រាតត្បាត​កូ​វីដ ១៩ បាន​កំពុង​វាយប្រហារ​ចំណុច​ស្នូល​នៃ​សង្គមមនុស្ស​។ ”

​ផលប៉ះពាល់​ដ៏​មហន្តរាយ​មួយ​នៃ​ជំងឺ​រាតត្បាត Covid-19 គឺថា​វា​អាចធ្វើឱ្យ​ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ទូទាំង​ពិភពលោក​។​

​រហូតមកដល់​ព្រឹក​នេះ ប្រជាជន​ចំនួន ៩៣៤.៨២៥ នាក់​នៅ​ទូទាំង​ពិភពលោក មាន​ជំងឺ Covid-19 ដោយមាន​អ្នកស្លាប់​ចំនួន ៤៧.១៨៩ នាក់​។ ក្នុងចំណោម​ករណី​ឆ្លង​បច្ចុប្បន្ន មនុស្ស​ដល់ ៣៥.៤៧៨ នាក់ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​ប្រទេស​ចំនួន ៥ ដែលមាន​អត្រា​មរណភាព​ខ្ពស់​ជាងគេ​គឺ​៖ ប្រទេស​អ៊ីតាលី​មាន ១៣.១៥៥ ករណី អេ​ស្ប៉ា​ញ ៩.៣៨៧ ករណី សហរដ្ឋអាមេរិក ៥.០៩៩ ករណី បារាំង ៤.០៣២ ករណី និង​ចិន ៣.៣១២ ករណី ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ vietnamplus.vn)

spot_img
×