Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ២៤​ម៉ោង​ចុងក្រោយ អា​មេ​រិច​មាន​អ្នកស្លាប់​ជិត ៩០០​នាក់ ខណៈ​អ្នក​ឆ្លង​កើន​លើស ២០០.០០០​នាក់​

spot_img

​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា នៅ​អា​មេ​រិច​បាន​កើន​លើស ២០០.០០០​ករណី​ហើយ ខណៈដែល​រយៈពេល ២៤​ម៉ោង​ចុងក្រោយ មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​រហូតដល់ ៨៨៤​នាក់​។ នេះ​បើតាម​តួលេខ​របស់​សកលវិទ្យា​ល័យ Johns Hopkins​។​

​រហូតមកដល់​ថ្ងៃ​ពុធ វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន ៤.៤៧៥​នាក់​នៅក្នុង​សហរដ្ឋ​អា​មេ​រិច ខណៈដែល​អ្នក​ឆ្លង​មាន ២១៣.៣៧២​នាក់​។ អា​មេ​រិច​កំពុង​ឈរ​នៅ​តំណែង​លេខ ១ ដែលមាន​អ្នក​ឆ្លង​វីរុស​ច្រើន​បំផុត​លើ​លោក​។​

​ទោះបី​អា​មេ​រិច​មាន​អ្នកស្លាប់​ជិត ៩០០​នាក់​ក្នុង​មួយថ្ងៃ ចំនួន​នេះ​នៅ​មិនទាន់​អាច​បំបែក​កំណត់ត្រា​របស់​អ៊ីតាលី​បានឡើយ ដោយ​កាលពី​ថ្ងៃទី ២៧ ខែមីនា មាន​អ្នកស្លាប់​រហូតដល់ ៩៦៩​នាក់​ក្នុង​មួយថ្ងៃ​។​

​សូមបញ្ជាក់ថា វីរុស​មរណៈ​នេះ បាន​រីក​រាលដាល​យ៉ាង​លឿន​នៅក្នុង​សហរដ្ឋ​អា​មេ​រិច ក្នុង​រយៈពេល ៣​សប្តាហ៍​ចុងក្រោយ​នេះ​។​

​ពលរដ្ឋ​អា​មេ​រិច​ជាង ៨​នាក់​ក្នុងចំណោម ១០​នាក់​បាន​ស្នាក់​នៅផ្ទះ តាម​ការបញ្ជា​របស់រ​ដ្ឋ និង​អាជ្ញាធរ ក្នុង​គោលបំណង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល របស់​វីរុស​កូ​រ៉ូ​ណា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×