Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជុំ​អន្តរក្រសួង រៀបចំតាក់តែង​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ការប្រឆាំង​ការរីក​សាយភាយ​ហិរញ្ញប្បទាន​អាវុធ​មហា​ប្រល័យ​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមេសា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ស្តីពី​ការងារ​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់ ស្តីពី​ការប្រឆាំង​ការរីក​សាយភាយ​ហិរញ្ញប្បទាន​អាវុធ​មហា​ប្រល័យ នៅ​ទី​ស្តី​ក្រសួងមហាផ្ទៃ​។​

​កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់ ប្រធាន អនុប្រធាន សមាជិក​នៃ​ក្រុមការងារ​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់ ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។​

​សូមជម្រាបថា ច្បាប់​នេះ​មាន​គោលបំណង​ធានា​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ព្រមទាំង​មាន​គោលដៅ​កំណត់​វិធានការ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។ លើសពីនេះ​ទៀត ច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ រាល់​សកម្មភាព​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×