Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ខឹង​ឃាត់​ឲ្យ​នៅ​ព្យាបាល អ្នកជំងឺ Covid-19 ម្នាក់ ស្ទុះ​ខាំ​មុខ និង​.​ក អ្នកគ្រូ​ពេទ្យ​ឲ្យ​រងរបួស​គួរ​ឲ្យ​អាសូរ (​វីដេអូ​)

spot_img

​យោងតាម​លោក ZaoBao អ្នកជំងឺ Covid-19 អាយុ ៤៧ ឆ្នាំ​នៅ​ខេត្ត​ក្វាង​ចូ​វ ប្រទេស​ចិន បាន​បដិសេធ​ព្រម​សហការ ជាមួយ​នីតិវិធី​ព្យាបាល​នោះទេ និង​ផ្ទុយទៅវិញ បាន​វាយ​ធ្វើបាប​គិលានុបដ្ឋាយិកា​ម្នាក់ ដែល​កំពុង​មក​មើល​គាត់​។​

​អ្នកជំងឺ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ Okonkwonwoye Chika Patrick មកពី​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​បាន​ចូល​ទីក្រុង​ក្វាង​ចូ​វ កាលពី​ថ្ងៃទី ២០ ខែមីនា និង​បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់ Covid-19 ។ គាត់​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​ការព្យាបាល​នៅ​ថ្ងៃទី ២៣ ខែមីនា ហើយ​នៅតែ​ធ្វើតេស្ត​វិជ្ជមាន​នាពេល​បច្ចុប្បន្ន​។​

​នៅ​ថ្ងៃទី​១ ខែមេសា ការិយាល័យ​សន្តិសុខ​សាធារណៈ​ក្រុង​ក្វាង​ចូ​វ បានទទួល​ការព្រមាន​មួយ​ដោយ​និយាយថា អ្នកជំងឺ​ម្នា​ក់នៅ​បន្ទប់​ឯកោ​លេខ ៨ នៃ​មន្ទីរពេទ្យ​ប្រជាជន​ក្វាង​ចូ​វ មិនបាន​សហការ​ជាមួយ​ការព្យាបាល និង​គិលានុបដ្ឋាយិកា​នោះទេ​។​

​គិលានុបដ្ឋាយិកា​បានស្នើ​សុំឱ្យ​អ្នកជំងឺ​ធ្វើតេស្ត​ឈាម ប៉ុន្តែ​គាត់​បាន​បដិសេធ ហើយ​ព្យាយាម​ដើរ​ចេញពី​បន្ទប់​ឯកោ​។ នៅពេល​គិលានុបដ្ឋាយិកា ព្យាយាម​បញ្ឈប់​គាត់​មិនឱ្យ​ចាកចេញ ស្រាប់តែ​អ្នកជំងឺ​មិន​ចង់​រស់​រូបនេះ ស្ទុះ​មក​វាយ​នាង​ហើយ ខាំ​មុខ​នាង​ទាំង​កម្រោល​តែម្តង​។ ជា​លទ្ធផល​នៃ​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ គេ​បាន​រកឃើញ​របួស​នៅលើ​មុខ ក និង​ចង្កេះ របស់​គិលានុបដ្ឋាយិកា​។​

​បច្ចុប្បន្ន ប៉ូលីស​បាន​បើក​សំណុំរឿង​ព្រហ្មទណ្ឌ ដើម្បី​ស៊ើបអង្កេត​លើ​បញ្ហា​នេះ ខណៈដែល​មន្ទីរពេទ្យ​បាន​ពង្រឹង​សន្តិសុខ នៅក្នុង​វួ​ដ​ឯកោ​។ ចំណែក​ជនសង្ស័យ​ក៏​កំពុងស្ថិត​ក្នុង​ភាព​ឯកោ និង​ព្យាបាល​ក្រោម​ការត្រួតពិនិត្យ​របស់​ប៉ូលិស​ផងដែរ​។ នៅពេល​ការព្យាបាល​ត្រូវបាន​បញ្ចប់ ប៉ូលិស​នឹង​ចាត់វិធានការ និង​ផ្តន្ទាទោស​ជនសង្ស័យ​តាមច្បាប់​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×