Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​គុយបា សន្យាជំរុញឱ្យមាន​ទេសចរ និង​វិនិយោគិន មក​កម្ពុជា​

spot_img

​ភ្នំពេញ ៖ ស្ថានទូត​គុយបា​ប្រចាំរាជធានី​ភ្នំពេញ ដោយសារ​ការរីក​រាល​ដាល​ជំងឺ Covid-19 បានធ្វើឱ្យ​ពិភពលោក​ជួប​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​ពិសេស​វិស័យ​ទេសចរណ៍​ក៏​រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​។

​នៅក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១​ខែមេសា ឆ្នាំ​២០២០​នេះ លោកជំទាវ លី​យួរ​កា រ៉ូ​ទ្រី​ហ្គេ​ស ប៉ា​រី​យ៉ូ​ស បាន​សន្យាថា ចាំ​ដល់ពេល​វិបត្តិ​ជំងឺ Covid-19 ​រសាយ​ផុត​ចេញពី​ពិភពលោក សាធារណរដ្ឋ​គុយបា​នឹង​បន្ត​ជំ​រុញឱ្យ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​មក​កម្ពុជា​បន្ថែមទៀត​។​

​លោកជំទាវ លី​យួរ​កា រ៉ូ​ទ្រី​ហ្គេ​ស ប៉ា​រី​យ៉ូ​ស បាន​មានប្រសាសន៍ថា មិន​ខុសពី​សភាពការណ៍​ទូទៅ​ក្នុង​ពិភពលោក​ប៉ុន្មាន​ដែរ ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​របស់​គុយ​បា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងអស់ ដោយសារតែ​អ្នកខ្លះ​ក៏ត្រូវ​ផុត​ទិ​ដ្ឋ​ការ​អ្នកខ្លះ​ក៏​ចង់​ត្រលប់​ទៅ​មាតុភូមិ​វិញ ស្របពេល​នឹង​ការភ័យខ្លាច​ការឆ្លង​ជំងឺ Covid-19 ​។

​លោកស្រី លី​យួរ​កា រ៉ូ​ទ្រី​ហ្គេ​ស បាន​បញ្ជាក់ថា ភាគី​គុយបា​នៅតែ​បន្ត​គាំទ្រ និង​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​។ ឯកឧត្ដម​រដ្ឋមន្ត្រី​ថោង ខុន ក៏បាន​បង្ហាញ​ការពេញចិត្ត​ចំពោះ​ទំនាកទំនង​មិត្តភាព ដែល​ប្រទេស​ទាំងពីរ​សម្រេច​បានក​ន្ល​ង​មក​។​

​ជាមួយគ្នា​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ស្នើ​ទៅកាន់​លោកស្រី​ឯកអគ្គរដ្ឋទូត​គុយបា ​ធ្វើយ៉ាងណា​ជួយ​សហ​ការឱ្យ​មានការ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​អេ​ស្ប៉ា​ញ​របស់​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែម​ទៀ​​ត ពីព្រោះ​ប្រជាពលរដ្ឋ​គុយបា និង​ប្រជាពលរដ្ឋ​នៅ​ប្រទេស​នានា​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង (​លើកលែងតែ​ប្រេ​ស៊ី​ល​)​ភាគច្រើន​គឺ​និយាយ​ភាសា​អេ​ស្ប៉ា​ញ​។​

​ឯកឧត្ដម​បណ្ឌិត ថោង ខុន បាន​បន្តថា កម្ពុជា​ក៏​ទទួលបាន​ភ្ញៀវទេសចរ​និយាយ​ភាសា​អេ​ស្ប៉ា​ញ​យ៉ាងច្រើន​ផងដែរ ​ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ ៦,៦​លាន​នាក់ ដែល​កម្ពុជា​ទទួលបាន​នៅ​ឆ្នាំ​២០១៩ កន្លងទៅ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×