Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅ​គ្រូ អគ្គី​នេ​តទៅ វាស់កម្ពស់​ទៀតហើយ មូលហេតុ​ចេញ​យ័ន្ត​ការពារ​កូ​វីដ​១៩​បាន​១០០​ភាគរយ ខ្លាំង​ជាង​ក្រសួងសុខាភិបាល​ទៀត​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២០ សមត្ថកិច្ច​ជំនាញ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ នគរបាល​អធិការ​ខ​ណ្ឌ​ទួលគោក បាន​ហៅ​លោកគ្រូ អគ្គី​នេ​ត មក​សាកសួរ ពាក់ព័ន្ធ​នឹង​ការផ្សាយ​ធ្វើ​យ័ន្ត​ការពារ កូ​វីដ ១៩ ។ ពេលនេះ​សមត្ថកិច្ច​កំពុង​សួរចម្លើយ ។​

​សមត្ថកិច្ច​បាន​កោះហៅ​គ្រូ អគ្គី​នេ​តទៅ វាស់កម្ពស់​ទៀតហើយ មូលហេតុ​ចេញ​យ័ន្ត​ការពារ​កូ​វីដ​១៩​បាន​១០០​ភាគរយ ខ្លាំង​ជាង​ក្រសួងសុខាភិបាល​ទៀត​។​

​សូមបញ្ជាក់ថា គ្រូ​អគ្គី​នេ​ត​នេះ ជា​អតីត​គ្រូទាយ និង​លក់​យ័ន្ត​មាន​ប័ណ្ណធានា ហើយក៏​ធ្លាប់​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់ពន្ធនាគារ ពាក់ព័ន្ធ​គ្រឿងញៀន​ផងដែរ​។​

​ចំណែក​ឯកឧត្តម ហ៊ុន ជា បានសរសេរថា ខ្ញុំ​ពាក់​ព្រះ​ច្រើន​ប៉ុណ្ណឹង​នៅ​ពាក់​ម៉ាស​ការពា​ខ្លាច​ឆ្លង covid 19 ចុះ​ល្បង​ឯង​មាន​យ័ន្ត​អី​ដែរ​បាន ប៉ូលិស​ចូលចាប់ ​បែរជា​មិនដឹង​ចឹ​ង សូមជួយ​ណែនាំ​ផង​ល្បង ។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​អគ្គិ​នេត្រ គ្រូ​ល្បី​មាន​ប័ណ្ណធានា បានសរសេរថា ទាយ​លេខ​ចង្រៃ​ឬ​នាំ​សំណាង Free ចែក​ខ្នាយ​ជ្រូកព្រៃ​អក្សរ C និង​យ័ន្ត​ការពារ​ជំងឺ Free ងាប់​កូ​រ៉ូ​ណា​”៕​ដោយ​៖​កូ​ឡាប​

spot_img
×