Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណឹង​ល្អ​! ថៃ​អនុញ្ញាត​ឲ្យ​ពលករ​ចំណាកស្រុក​ជាប់គាំង មកពី​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា អាច​ស្នាក់នៅ និង​បន្តធ្វើ​ការធម្មតា​រហូត​ព្រំដែន​បើក​ឡើងវិញ​

spot_img

ប្រទេស​ថៃ​៖ ក្រសួង​ការងារ​ថៃ កាលពី​ថ្ងៃទី​១ ខែមេសា បានអនុញ្ញាត​ឲ្យ​ពលករ​ដែល​ជាប់គាំង មកពី​ប្រទេស​ឡាវ កម្ពុជា​និង​មី​យ៉ាន់​ម៉ា ស្នាក់នៅ និង​ធ្វើការ​លើសពី​ថ្ងៃ​ផុតកំណត់​របស់​ពួកគេ ដោយសារ​ការបិទ​ព្រំដែន​របស់​ពួកគេ នាពេល​ថ្មីៗ​នេះ​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ លោក Mom Ratchawongse Chatumongol Sonakul បាន​ឲ្យ​ដឹងថា​ពលករ​ចំណាកស្រុក​ត្រូវបាន​អនុញ្ញាតឱ្យ​បន្តការងារ របស់​ពួកគេ រហូតដល់​ព្រំដែន​បើក​ជាថ្មី​។​

​រដ្ឋមន្ត្រី​ខាងលើ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា “​សេចក្តីសម្រេច​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍ ដល់​ពលករ​ចំណាកស្រុក​ចំនួន ១០៨.៥៨៦​នាក់​។ មាន​កម្មករ​ចំនួន ៤៤,២២២ នាក់ ដែល​ត្រូវបាន​គេ​នាំចូល​ពី​ប្រទេស​ទាំងនេះ មក​ធ្វើការ​រយៈពេល ៤ ឆ្នាំ នៅក្នុង​ប្រទេស​ថៃ​ដោយ​ផ្អែកលើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​ប្រទេសជិតខាង និង​កម្មករ​ចំនួន ៦៤.៣៦៤ នាក់ដែលមាន​ប័ណ្ណ​ព្រំដែន​ចេញចូល និង​ធ្វើការ​នៅតាម​តំបន់​ព្រំដែន​ជា​រៀងរាល់ថ្ងៃ​តាម​រដូវ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Bangkok Post)​

 

spot_img
×