Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេ​ស៊ី​ល​នឹង​ប្រើ​កម្មវិធី​ស្វ័យប្រវត្តិ ដោយ​តេ​ទៅកាន់​មនុស្ស ១២៥​លាន​នាក់ ដើម្បី​តាមដាន​ពី​បញ្ហា​វីរុស​កូ​រ៉ូ​ណា​

spot_img

​រដ្ឋាភិបាល​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​ពុធ​បានបង្ហាញ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ ដើម្បី​ស្រាវជ្រាវ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ក្នុងចំណោម​ប្រជាជន​ទាំងអស់​។​

​តាមរយៈ​វិធានការ​នោះ ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​នឹងដាក់​ចេញ​នូវ​ការ​តេ​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​ប្រជាជន​ចំនួន ១២៥​លាន​នាក់ ដែល​ស្មើ ៦០​ភាគរយ​នៃ​ប្រជាជន​សរុប ដោយ​សួរ​សំនួរ​ជាច្រើន​ទាក់ទង​ទៅនឹង​ស្ថានភាព​សុខភាព​របស់​ពួកគេ​។​

“​ពួកយើង​នឹងធ្វើ​ការ​តេ​ចេញ ដូច្នេះ​កុំ​មានការ​ភ័យខ្លាច ប្រសិនជា​ទូរស័ព្ទ​រោទិ៍​។ វា​ដូចជា​ការពិគ្រោះ​ជាមួយនឹង​វេជ្ជបណ្ឌិត​អ​ញ្ជឹ​ង​ដែរ ប៉ុន្តែ​តាមរយៈ​សំឡេង​សិប្បនិម្មិត ដែល​នឹងធ្វើ​ការវាយតម្លៃ​”​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​សុខាភិបាល Luiz Henrique Mandetta នៅក្នុង​ស​ន្និសិទ​សារពត៌មាន​។​

​សំនួរ​ទាំងនោះ អាច​នឹង​សួរ​អំពី​ឈ្មោះ អាយុ ទីតាំង និង​ថា​តើ​ពួកគេ​ស្ថិតក្នុង​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់​ឬ​យ៉ាងណា ដូចជា​អ្នកជំងឺ​ទឹកនោមផ្អែម ប្រសិនជា​ពួកគេ​មាន​រោគសញ្ញា​វីរុស​កូ​រ៉ូ​ណា និង​សួរថា​តើ មនុស្ស​ប៉ុន្មាន​នាក់​ដែល​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​ដោយផ្ទាល់​។​

​នៅពេល​សួរ​សំនួរ កម្មវិធី​ស្វ័យប្រវត្តិ​នឹង​កំណត់ថា​តើ​ពួកគេ​គួរ​ត្រូវមាន​ការយកចិត្តទុកដាក់​ផ្នែក​វេជ្ជ​សា​ស្រ​ត​ឬ​យ៉ាងណា​។​

​សូមបញ្ជាក់ថា រហូតមកដល់​ថ្ងៃ​ពុធ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ចំនួន ៦.៨៣៦​នាក់ និង​មាន​អ្នកស្លាប់ ២៤០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua​

spot_img
×