Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អប់រំ​ណែនាំ​ពលរដ្ឋ​ដល់​ខ្នង​ផ្ទះ ពី​វិធានការណ៍​ការពារ និង​ទម្លាប់​មាន​អនាម័យ កុំ​ឲ្យ​រីក​រាលដាល​កូ​វីដ​១៩ ក្នុង​សហគមន៍​

spot_img

​តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តតាកែវ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បើក​យុទ្ធនាការ ផ្សព្វផ្សាយ​អំពី​វិធានការណ៍​បង្ការ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺឆ្លង​បង្ករ​ដោយ​កូ​រ៉ូ​ណាវី​រុស​ថ្មី​ព្រមទាំង​ផ្ដល់ជូន​អាល់កុល សាប៊ូ ក្រ​ម៉ា និង​ចែក​ខិ​ត្ត​បណ្ណ​ផ្សព្វផ្សាយ​អំពី​ការទប់ស្កាត់ និង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ COVID-19 ​ដែលជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​ជូន​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ គឺ​ភូមិ ត្រពាំង​ព្រេច ឃុំ​ត្រពាំង​សាប និង​ភូមិ​សីហា ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ កាល​ថ្ងៃ​ម្សិលមិញ​នេះ​បាន​សរុប​ចំនួន​ប្រជាជន​ប្រ​ម៉ាណ​២២​គ្រួសារ ស្មើនឹង ៤៦៥ នាក់ (​ស្រី ២៩៧​នាក់ កុមារ​៦៩​នាក់​)​ក្នុងនោះ​មាន​បងប្អូន​ដែល​ទើប​មកពី​ក្រៅប្រទេស​ចំនួន ៩​នាក់ ត្រូវបាន​ត្រួតពិនិត្យ និង​អប់រំ​ណែនាំ​ឲ្យ​ពួកគាត់​នូវ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ​មួយរយៈ​ពេល​ខ្លី​សិន ដើម្បី​បង្ការ​នៅ​ជំងឺ​កូ​វីដ​១៩​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្ដេច តែងតែ គិតគូរ យកចិត្តទុកដាក់ ចំពោះ បងប្អូន​ប្រជាពលរដ្ឋ ក្រីក្រ ដែលមាន​ទុក្ខលំបាក ជន​ងាយ​រងគ្រោះ ជនរងគ្រោះ ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន ប្រកាន់ រើស អើ​ង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

​ទន្ទឹមគ្នា​នោះដែរ​ឯកឧត្តម អ៊ូច ភា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ខិតខំ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ប្រកាន់ខ្ជាប់ នូវ​អនាម័យ ល្អ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត កាត់បន្ថយ​ការ​នៅ​ទីប្រជុំជន​ដែល​សម្បូរ​មនុស្ស​ច្រើន ឬ​ការជួបជុំ​ញាតិមិត្ត​ផ្សេងៗ​ដើម្បី ជៀសវាង ពី​ជំងឺ​នានា ជាពិសេស ជំងឺឆ្លង​កូ​វីដ​១៩ ដែល​ធ្វើ​មនុស្សជាតិ​នៅលើ​ពិភពលោក​បាននិងកំពុង​ព្រួយបារម្ភ​លើ​ការី​ករាល​ត្បា​តរបស់​វីរុស​កូ​រ៉ូ​ណា​នេះ ៕​ ដោយ​៖​តាកែវ​

spot_img
×