Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អង់គ្លេស​វ័យ​ចំណាស់​ម្នាក់ ត្រូវស្លាប់​ភ្លាមៗ ក្នុង​ឧបទ្ទវហេតុ​ឆត្រយោង (paramotor) ធ្លាក់​ដោយសារ​បញ្ហា​ម៉ាស៊ីន (​វីដេអូ​)

spot_img

​ប្រទេស​ថៃ​៖ បុរស​ជនជាតិ​អង់គ្លេស​អាយុ ៦០ ឆ្នាំ ម្នាក់ ត្រូវបាន​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​ហោះហើរ​មួយ​។ ខណៈ​គាត់​កំពុង​ហោះហើរ​នៅពេលនោះ ឆត្រយោង (paramotor) របស់គាត់​មាន​បញ្ហា​ម៉ាស៊ីន ហើយ​បាន​ធ្លាក់​មក​ដី​ភ្លាមៗ ស្ថិតនៅ Bang Saray Tambon ក្នុងស្រុក Sattahip ភាគខាងត្បូង​ប៉ា​តា​យ៉ា​។​

​ប៉ូលិស និង​ក្រុម​សង្គ្រោះ Bang Saray មកពី​មូលនិធិ Sawangrot Thammasathan ត្រូវបាន​គេ​ហៅ​ទៅ​កន្លែង​ធ្លាក់ ដែល​បាន​កើតឡើង​នៅក្នុង​វាលស្មៅ​ក្បែរ​ភូមិ Moo 11 ។​

​ប៉ូលិស​បាន​រាយការណ៍​ថា ពួកគេ​បាន​រកឃើញ​បុរស​ម្នាក់ ដែល​រងរបួស​ធ្ងន់ កំពុង​ដេក​នៅលើ​ដី ក្បែរ​យាន​ប៉ារ៉ាស៊ីត​ពណ៌​ខ្មៅ​។ គាត់​ពាក់​អាវយឺត​ពណ៌​បៃតង និង​ខោ​ប៉ា​រ៉ា​ជើង​ខ្លី​។​

​បុរស​នោះ​ត្រូវបាន​គេ​ជួយសង្គ្រោះ​បឋម ហើយ​បន្ទាប់មក ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ Wat Yanasangwararam ជា​កន្លែង​ដែល​ក្រោយមក គាត់​ត្រូវបាន​គេ​ប្រកាសថា​ស្លាប់​។​

​ប៉ូលិស​បាន​សាកសួរ​អ្នក​រួមការ​ងារ​របស់​គាត់ ដែល​បាន​និយាយថា បុរស​វ័យ​ចំណាស់​នេះ​កំពុងបើក​ឆត្រយោង ដែលមាន​ថាមពល​របស់គាត់​នៅលើ​តំបន់​នោះ ក្នុង​វគ្គ​បណ្តុះបណ្តាល នៅពេលនោះ ស្រាប់តែ​ម៉ាស៊ីន​បាន​ខូច​។ គាត់​បាន​ព្យាយាម​ចុះចត​ជាបន្ទាន់ ប៉ុន្តែ​មិនបាន​ជោគជ័យ​ទេ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (Bangkok Post)

spot_img
×