Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! ទើប​ចេញពី​គុក​បាន​ប៉ុន្មាន​ខែ គ្រូ​អា​គ្គី​នេ​ត ចេះ​ធ្វើ​យ័ន្ត​ការពារ​វីរុស​កូ​វីដ ១០០% បើ​មិន​ស័ក្តិសិទ្ធិ​ឲ្យ​កាប់​ក្បាល​៣​ពូថៅ ឮ​ដល់​សមត្ថកិច្ច​ចូល​ប៉ុស្តិ៍​ជាថ្មី (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បាន​ស្គាល់​ច្បាស់​ហើយ លោក វ៉ាន់ សុខ​សីហា ហៅ​ហោរ៉ា​អា​គ្គី​នេ​ត ដែល​ល្បី​កាប់​មិន​មុត​ដុត​មិន​ឆេះ និង​ខ្លាំងពូកែ​ទៅ​រឿង​អប្បិយ​ជំនឿ​ផ្សេងៗ​ទៀត តែ​ភ្លាត់ស្នៀត​ត្រូវ​ជាប់គុក​ជិត​២​ឆ្នាំ ទើប​ចេញ​បាន​ប៉ុន្មាន​ខែ ដោយសារ​គ្រឿងញៀន ពេលនេះ បាន​ចូល​ប៉ុស្តិ៍​ប៉ូលិស​ជាថ្មី​ម្តង​ទៀតហើយ ។​

​បុរស​វ័យក្មេង​ដែល​អះអាងថា ខ្លួន​ជា​កូនកាត់​៣​សាសន៍ (​ខ្មែរ ចិន យួន​) រូបនេះ សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ នគរបាល​អធិការ​ខ​ណ្ឌ​ទួលគោក បាន​ហៅ​លោកគ្រូ អគ្គី​នេ​ត មក​សាកសួរ​នៅ​ព្រឹក​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២០ នេះ គឺ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ផ្សាយ​ធ្វើ​យ័ន្ត​ការពារ​វីរុស​កូ​វីដ​-១៩ ។​

​ពិតណាស់ ដោយ​អះអាងថា មានកូន​សិស្ស​ជាច្រើន ឆាត​មក​សួរនាំ​អំពី​ដំណោះស្រាយ​ទល់​ទល់នឹង​វីរុស​កូ​វីដ​-១៩ កាលពីពេល​ថ្មីៗ​នេះ គ្រូ​ប៉ោ​កតា​ឡិន​សា​ច់ស​ដូច​សំឡី មុខ​ស្រដៀង​តារា​កូរ៉េ​រូបនេះ បាន​ឡាយ​វីដេអូ​បង្ហាញ ពី​ភាពខ្លាំង​របស់ខ្លួន អាចធ្វើ​យ័ន្ត​ការពារ​កូ​រ៉ូ​ណា និង​បកស្រាយ​ពី​ចំណុច​ខ្លាំងពូកែៗ នៅក្នុង​យ័ន្ត​របស់ខ្លួន ក្រោម​លក្ខ​ខ័​ណ្ឌ “​ឡើង View” រង់ចាំ​មាន​អ្នក​ចូល​មើល​ច្រើន ។​

​ទោះយ៉ាងណា គ្រូ​រូបនេះ​បាន​និយាយ​ការពារ​ជាមុន​ថា មិន​ឲ្យ​គ្រប់គ្នា​ជឿ​ដោយ​គ្មាន​ការពិចារណា​នោះទេ ដោយ​យក​អប្បិយ​ជំនឿ​នេះ បូកផ្សំ​នឹង​វិទ្យាសាស្ត្រ​ផង ។ លើស​នេះ គ្រូ​ក៏​ហ៊ាន​ដាក់​ជីវិត​ទៀតផង ដោយ​ឲ្យ​អ្នក​ជាវ​មក​ដុត​អាសនៈ​ចោល ឬ​អាច​កាប់​ក្បាល​ម្នាក់​៣​ពូថៅៗ ប្រសិនបើ​យ័ន្ត​នេះ​យកទៅ​ប្រើ​មិនមាន​ប្រសិទ្ធភាព ចំពោះ​វីរុស​កូ​វីដ​-១៩ ៕ ដោយ​៖ លឹម ហុង​

spot_img
×