Tuesday, October 4, 2022

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សុក្រ ទី ០៣ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ជូត

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​គ្រាន់​គាប់ប្រសើរ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួលលទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​មកវិញ​ផង​។​

ការងារ ៖ ចំពោះ​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​

ជំនួញ ៖ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​

ស្នេហា ៖ ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក ​៕

​ឆ្នាំឆ្លូវ​

ដួងជតារាសី ៖ ​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​និង​មានចិត្ត​ត្រជាក់​បន្តិច​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។

ជំនួញ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ណាស់​។

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

​ឆ្នាំខាល​

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​របស់​លោកអ្នក​មិនមាន​អ្វី​ជួប​ជា​ឧបសគ្គ​ច្រើនក្តី​តែ​ចូរ​កុំ​គប្បី​ធ្វើ​អ្វី​បញ្ចេញ​មុខមាត់​ខ្លាំងពេក​ព្រោះថា​កាលណា​ហក់លោត​កាន់តែខ្លាំង​ការ​អុកគូទ​នោះ​មាន​កាន់តែច្រើន​។​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ខ្វាយខ្វល់​ជាមួយ​អ្នកដទៃ​ច្រើនពេក​ដែរ​ព្រោះថា​មានតែ​នាំទុក្ខ​ដាក់ខ្លួន​ប៉ុណ្ណោះ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​បាតុភាព​ពី​ការរកចំណូល​បាន​តិច​តែ​ចំណាយ​ទៅវិញ​ច្រើន​ដែល​អាច​បណ្តា​ឱ្យមាន​គ្រោះមហន្តរាយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​។​

ស្នេហា ៖ ស្នេហា​ពិសេស​បុរស​បើ​មាន​ការចង់​ចងសម្ព័ន្ធ​ឬ​បង្កើត​ស្នេហា​ថ្មីថ្មោង​តែង​អាចមាន​ផ្លែផ្កា​ខ្លះៗ​ផ្តល់​ជា​ក្តីសង្ឃឹម​ឱ្យដឹង​ផងដែរ​៕

ឆ្នាំថោះ​

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​ធ្វើ​អ្វី​លោកអ្នក​មិន​ប្រមាថ​នោះ​ឃើញថា​តែង​សម្រេច​ជោគជ័យ​កិច្ចការងារ​ផងដែរ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​

ដួងជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​កិច្ចការងារ​ឬ​ដំណើរការ​បញ្ហា​ប្រាក់កាស់​អ្វីមួយ​ថែមទៀត​។

ការងារ ៖ ​​​​ការងារ​ចៅហ្វាយនាយ​តែ​អាណិត​ស្រឡាញ់​និង​យកចិត្តទុកដាក់​ផង​។​

ជំនួញ  ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច​ប្រកបដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​​អ្នក​ហើយ​៕

ឆ្នាំម្សាញ់​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​សម្រុក​ប្រកបការងារ​អ្វី​ក៏​ជឿនលឿន​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

ឆ្នាំមមី​

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។​

ការងារ ៖នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី ហើយ​កើត​ការមិនសប្បាយចិត្ត​នោះ​ក៏មាន​ច្រើន​នៅ​ចំពោះមុខ​។​

ជំនួញ ៖ លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​ក្រុមមនុស្ស​បង្ក​ការ​សៅហ្មង​ច្រើន​ផង​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ទាំង​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ដែរ​៕

​ឆ្នាំមមែ​

ដួងជតារាសី ៖ ​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា និង មាន​ភាពរលូន​ទៅមុខ​ជានិច្ច​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ពីព្រោះថា​អាច​ជួប​គូព្រេង​ពិត​ផង​៕

ឆ្នាំវក​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ឆាប់​ជឿ​ក្រុមមនុស្ស​ពេក​ទេ​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​មាត់​អុជអាល​នាំ​ជួប​ផល​លំបាក​ណាមួយ​ដែល​រក​នឹកស្មាន​មិន​ដល់​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់ សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។

ស្នេហា ៖ ​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំរកា​

ដួងជតារាសី ៖ ​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​បើ​មានការ​ប្រកបការងារ​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​ឆាប់​ហុច​ផ្លែផ្កា​មកវិញ​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំច​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​ ការរស់នៅ​លោកអ្នក​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ព្រោះ​ងាយ​កើតរឿង​រាវ​អាក្រក់​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតជា​ជម្លោះ​វិវាទ​កាប់​ចាក់​គ្នា​ឈានដល់​ការ​ប្តឹងផ្តល់​អស់ប្រាក់​កាស​ទៀតផង​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ងាយ​រាំងស្ទះ និង បង្ក​ការរំខាន​ចិត្តច្រើន​។​

ជំនួញ ៖ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ​និង​មាន​ភាព​សុខដុម​ប្រពៃ​។

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ទើប​ប្រសើរ​៕

​ឆ្នាំកុរ​

​ដួងជតារាសី ៖ ​រាសី​ឡើងខ្ពស់ត្រដែត​។

ការងារ ៖ ​​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​សំខាន់​និង​កិច្ចការ​ធំដុំ​ពីព្រោះថា​តែង​ឆ្លើយតប​ប្រយោជន៍​មកវិញ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕