Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បាន​ត្រៀម​រោងចក្រ​ផលិត​ម៉ាស ផលិត​ទឹក​អាល់កុល សម្លាប់​មេរោគ ដោយ​ខ្លួនឯង​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែងតែ​រំលឹក​ពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​អនាម័យ​ផ្ទាល់ខ្លួន​និង​អនាម័យ​ក្នុង​ក្រុមគ្រួសារ​ឲ្យ​បានល្អ ជាពិសេស​ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។

​សូម​ពលរដ្ឋ​កម្ពុ​ជាមាន​ជំនឿ​ទុកចិត្ត​លើ​វិធានការ​សុខភាព​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។​

​សម្តេច​តេ​ជោ បាន​ថ្លែង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២​ខែមេសា​នេះ​ថា ពលរដ្ឋ​ត្រូវមាន​ជាប់​តាម​ខ្លួន​នូវ​ម៉ាស ឬ​ក្រមា និង​ទឹក​ថ្នាំ​អាល់កុល​ឬ​ជែល​លាងដៃ​សម្លាប់​មេរោគ​បាក់តេរី ដើម្បី​ការពារ​ការឆ្លង​រោគ​ពី​យើង​ទៅ​គេ នឹង​ពី​គេ​មក​យើង​។

​ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប ថា​មកទល់ពេលនេះ​កម្ពុជា​បាន​ត្រៀម រោងចក្រ​ផលិត​ម៉ាស​ខ្លួនឯង​ហើយ ដែល​ចាប់ពីពេលនេះ​ទៅ​អាច​បាន​១​លាន​២​សែន​ម៉ាស ហើយនឹង​បង្កើន​សមត្ថភាព​ផលិត​ឲ្យ​បាន​ច្រើន​ថែមទៀត​។

​រាជរដ្ឋាភិបាល​ក៏បាន​ត្រៀម​រោងចក្រ ក្នុងស្រុក​មួយទៀត សម្រាប់​ផលិត​ទឹក​អាល់កុល​សម្លាប់​មេរោគ (SKD)​ដែល​បម្រុង​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ផង និង​សម្រាប់​ពេទ្យ​ផង គឺ​ជាង​៥​ពាន់​លីត្រ ហើយនឹង​បង្កើន​សមត្ថភាព​ផលិត ឲ្យ​ច្រើន​ថែមទៀត ​ព្រោះ​យើង​ត្រូវការ​លើសពីនោះ​។ ជាមួយគ្នានេះដែរ សម្ភារ​ពេទ្យ​ដូចជា ខោ អាវ មួក ក៏​នឹងត្រូវ​ផលិត​ដោយ​រោងចក្រ​ក្នុងស្រុក​២ ​គឺ​នៅ​ខេត្តកំពង់ចាម និង​ខេត្តស្វាយរៀង ហើយ​សម្ភារ​មួយចំនួនទៀត​ដែល​យើង​ផលិត​មិនបាន គឺ​នឹង​នាំ​មកពី​ក្រៅប្រទេស​។ ​សម្ភារ​ពេទ្យ​យើង​មួយចំនួនធំ​រួមទាំង​ថ្នាំពេទ្យ គឺ​បាន​រៀប​ចូល​ស្តុក​ក្នុង​ឃ្លាំង​រួចរាល់​អស់ហើយ​។

ទោះបី​មាន​សម្ភារ​បរិក្ខា​ពេទ្យ​មួយចំនួន​ត្រូវបាន​នាំចូល ពី​ក្រៅប្រទេស​ពេញ​ឃ្លាំង​ក្តី ក៏​យើង​ត្រូវតែ​ត្រៀម​រោងចក្រ​ក្នុងស្រុក​សម្រាប់​ផលិត​សម្ភារ​និង​បរិក្ខារ​ពេទ្យ​មួយចំនួន​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រទេស​តែម្តង​។​

​ក្រៅពី​ត្រៀម​បម្រុង​សំភារៈ​បរិក្ខារ​ពេទ្យ​រួចរាល់​ហើយ គឺ​យើង​បាន​ត្រៀម​រៀបចំ​ស្តុក​បម្រុង​អង្ករ និង​អំបិល និង​ម្ហូបចំណី​មួយចំនួនទៀត​អត់​មាន​អោយ​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ទេ ដើម្បី​ធានាថា ពលរដ្ឋ​ខ្មែរ​នៅតែមាន​អង្ករ​និង​ម្ហូបអាហារ​ទទួលទាន​ទោះបី​ក្នុងស្ថានភាព​បែបណាក៏ដោយ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ច្បាស់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​តក់ស្លុត​ឲ្យ​សោះ​កម្ពុជា​មិន​ឲ្យ​មាន​សភាព​ស្លាប់​គរ​ជើង​ដូច​យើង ឃើញ​នៅក្រៅ​ប្រទេស​នោះឡើយ​។ ទន្ទឹមនឹងនេះ​ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ចូលរួម​ថែរក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​និង​សហការ​ជាមួយ​មន្ទីរពេទ្យ​ប្រសិនបើ​មានការ​សង្ស័យ​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×