Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ រេ​ចង្កូត​បុក​ម៉ូតូ​២​គ្រឿង ស្លាប់​មនុស្ស​២​នាក់

spot_img

​ស្រុក​ព្រៃនប់​៖ បុរស​២​នាក់ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​កុងតឺន័រ និង​ម៉ូតូ នៅវេលា​ម៉ោង​៥​ល្ងាច​
​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​គា​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើផ្លូវ​ជាតិ​លេខ ៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៧២-១៧៣ ។​

​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កដោយ រថយន្ត​កុងតឺន័រ ១​គ្រឿង​ម៉ាក DAEWOO ពណ៌​ស ពាក់​ផ្លាកលេខ ព្រះសីហនុ 3A-9299 មាន​ទិសដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ ខេត្ត​ព្រះសីហនុ (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេច​បាត់​) មកដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ បុក​ម៉ូតូ ១​គ្រឿង​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GQ- 3090 មាន​ទិសដៅ​ផ្ទុយគ្នា (​អ្នកបើកបរ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ ) ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន បាន​ជ្រុល​ទៅបុក​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក HONDA WAVE ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ដែលមាន​ទិសដៅ​ផ្ទុយគ្នា​ដែរ (​អ្នកបើកបរ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​) បណ្ដាល​ឲ្យ​បុរស​២​នាក់​អ្នកបើក​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។​

សាកសព​ទាំង​២​នាក់ កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុតាង​រថយន្ត និង​ម៉ូតូ យកមក​រក្សាទុក​ជាប​ណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ។ ដោយឡែក​អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន បាត់​ក្រោយពេល​កើតហេតុ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×