ថ្វីត្បិតតែពួកគេបរិភោគសាច់ត្រីបាឡឺន តោសមុទ្រ ដ៏ច្រើនក្តី ប៉ុន្តែគេពុំមានធាត់ស្អៀច ឬកើតជំងឺបេះដូងទេ។
ចំពោះមនុស្សភាគច្រើន កាធ្លាក់ព្រិលទឹកកក ខ្យល់បកបោកពុំឈប់ឈរ… នារដូវរងា ពិតជា “ទណ្ឌកម្ម” មួយ។ ប៉ុន្តែចំពោះជន Inuit នៅកោះ Greenland,ការរួមរស់ជាមួយរដូវរងា ៦ខែពេញជារឿងធម្មតាបំផុត។
ច្រើនទសវត្សរ៍មកហើយ អ្នកវិទ្យាសាស្ត្របានសិក្សាពីរឿងចម្លែកនេះ។ លទ្ធផលស្រាវជ្រាវមួយចុះផ្សាយលើទស្សនាវដ្តី Molecular Biology បានរកឃើញមូលហេតុនៃការទ្រាំទ្រអាកាសធាតុត្រជាក់ដ៏អស្ចារ្យនេះ គឺដោយសារតែការប្រែប្រួលហ្សែនយ៉ាងចម្លែករបស់ជន Inuit ។
តាមនោះគឺ ហ្សែនក្នុងរាងកាយជន Inuit មានដើមកំណើតពីអម្បូរមនុស្ស Denisovan -មនុស្សបុរាណ រស់នៅតាំពីកន្លះលានឆ្នាំមុន មនុស្សទាំងអស់លើពិភពលោកពុំមានហ្សែននេះទេ។ ប្រហែលធម្មជាតិផ្តល់ឲ្យប្រភេទហ្សែន “កំពូលមនុស្ស” ទើបជន Inuit អាចទ្រាំទ្របានយ៉ាងងាយពេលអាកាសធាតុធ្លាក់ចុះដល់ -៣០ដឺក្រេសេ។
ប្រភេទហ្សែននេះនៅបានជួយឲ្យសរីរាង្គបំប្លែងសារធាតុខ្លាញ់ ដើម្បីជួយកម្តៅរដល់សរីរាង្គ។ ពួកគេអាចបរិភោគសារធាតុខ្លាញ់លើសមនុស្សធម្មតាដោយពុំធ្លាប់ធាត់ ឬមានជំងឺសរសៃឈាមបេះដូងទេ។
ជន Inuit មានហ្សែន “កំពូលមនុស្ស” ធ្វើឲ្យគេពុំខ្លាចភាពរងារនោះខ្លាំងក៏ដោយ។
Rasmus Nielesel អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ California អាមេរិក ដែលបានស្រាវជ្រាវច្រើនអំពីហ្សែនមនុស្សថ្លែងថា ៖ “ប្រភេទហ្សែនពិសេសរបស់ជន Inuit ធ្វើឲ្យពួកគេងាយទ្រាំទ្រអាកាសធាតុត្រជាក់នៅតំបន់ប៉ូល ហើយលោកក៏បានរកឃើញហ្សែនដែលធ្វើឲ្យមនុស្សងាយសម្របខ្លួនរស់នៅយ៉ាងស្រួលនាតំបន់អាមេរិកខាងត្បូង និងអាស៊ីបូព៌ា…។
ប៉ុន្តែគ្មានអម្បូរមនុស្សណា ដែលមានហ្សែនខ្លាំងក្លាដូចជន Inuit ឡើយ។ តាមសាស្ត្រាចារ្យរូបនេះ ការរកឃើញហ្សែនទប់ទល់នឹងអាកាសធាតុត្រជាក់នឹងជួយឲ្យមនុស្សដោះស្រាយបានចំណោទសម្រាប់ទប់ទល់ជាមួយបម្រែបម្រួលធាតុអាកាសពិភពលោកបច្ចុប្បន្ននេះ៕ អាទិត្យ