Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC៖ ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​វិនិយោគ​ជា​ស្ថាពរ លើ​គម្រោង​ ៨ ​ក្នុង​ទឹកប្រាក់​ ១៨០​ លាន​ដុល្លារ​

spot_img

​បើទោះបីជា​កម្ពុជា​កំពុង​ជួបនឹង​វិបត្តិ​កូ​វីដ​១៩​ក្តី នា​ដើមខែ​មេសា​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC​បានសម្រេច​ចុះបញ្ជី​គម្រោង​វិនិយោគ​ប្រមាណ​៨ ដែលមាន​ទឹកប្រាក់​សរុប​ជាង ១៨០​លាន​ដុល្លារ​អាមេរិក​។

​បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក​ម្រោ​ង​ទាំងអស់នេះ​នឹង​អាចបង្កើត​ការងារ​ថ្មី​ប្រមាណ​ជាង ៤​ពាន់​កន្លែង​បន្ថែមទៀត​។

​គម្រោង​ទាំងអស់នោះ​រួមមាន​៖​គម្រោង​បង្កើត​រោងចក្រ​ផលិត Transformer និង​ផ្គុំ​ដំឡើង Switchboard, គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​គ្រប់​ប្រភេទ​,​គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​,​គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង​គ្រប់​ប្រភេទ (Wires, Cables) និង​ផ្គុំ​ដំឡើង​សម្ភារ​បរិក្ខារ​អគ្គិសនី (Meter Box) ,​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​តុបតែង​សក់​,​គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​គ្រប់​ប្រភេទ និង​គ្រឿង​បង្គុំ​កង់រ​ថយ​នន្ត​,​គម្រោង​សាងសង់ និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​,​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបញ្ជាក់​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១-“PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត Transformer និង​ផ្គុំ​ដំឡើង Switchboard ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ ៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៥​កន្លែង​។​

២-“JU WANG FOOTWEAR CO., LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៦ A ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ៦,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៤០០​កន្លែង​។​

៣-“IMPERIAL STAR SOLAR (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៧,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៩៨​កន្លែង​។​

៤-“TOPEC ELECTRIC CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង​គ្រប់​ប្រភេទ (Wires, Cables) និង​ផ្គុំ​ដំឡើង​សម្ភារៈ​បរិក្ខារ​អគ្គិសនី (Meter Box) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សារ​វ័ន ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ ៨,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៧៩​កន្លែង​។​

៥-“VISCOT PRODUCTS CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​តុបតែង​សក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សម្តេច​ឳ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១១,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៦៤​កន្លែង​។​

៦-“SUNDANCE INDUSTRIES CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​គ្រប់​ប្រភេទ និង​គ្រឿង​បង្គុំ​កង់​រថយន្ត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទំ​ពាម ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣២,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៣២​កន្លែង​។​

៧-“KEPSTAR DATA CENTRE MANAGEMENT CO., LTD.” គម្រោង​សាងសង់ និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ចំនួន ១០២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩០​កន្លែង​។​
៨៖ CANAAN TEXTILE CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់​មាន​ទី​តាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២១A ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ (​អតីត​ឃុំ​សិត្បូ ស្រុក​ស្អាង​) ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,០២៣​នាក់​៕ ដោយ ៖ សម្ផស្ស

spot_img
×