Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រើប្រាស់​ទូរស័ព្ទ និង​សេវា​អុិន​ធើ​ណិ​ត​ចល័ត និង​អចល័ត​នៅ​ទូទាំងប្រទេស​មាន​កំណើន​អ្នក​ជួល​ជាវ​ចំនួន​ប្រមាណ​ជាង ៣៨​ លាន​នាក់​

spot_img

ភ្នំពេញ​៖ វិស័យ​ទូរ​គម​ន៍ និង ICT អ្នកប្រើប្រាស់​ទូរស័ព្ទ និង​សេវា​អ៊ី​ន​ធើ​ណិ​ត ចល័ត និង​អចល័ត​នៅ​ទូទាំងប្រទេស​មាន​កំណើន​គួរ​ឲ្យ​គត់​សំគាល់​។ គិត​មកដល់​បច្ចុប្បន្ន​នេះ ចំនួន​អ្នក​ជួល​ជាវ​សេវា​ទូរស័ព្ទ​ចល័ត​មាន​ចំនួន ២១.៦៧៥.៥២៣ ស៊ីម​កាត ស្មើ​និង​១៤១,៧៨% នៃ​ចំនួន​ប្រជាជន ទូរស័ព្ទ​អចល័ត​មាន​អ្នក​ជួល​ជាវ ចំនួន ៥៧.៤៣៨​នាក់ ស្មើ​និង ០,៣៧% នៃ​ចំនួន​ប្រជាជន និង​សេវា​អ៊ី​ន​ធើ​ណិ​ត​ចល័ត និង​អចល័ត មាន​ជួល​ជាវ​ចំនួន ១៦.៣៥០.៤៦០​នាក់ ស្មើ​និង ១០៦,៩៤% នៃ​ចំនួន​ប្រជាជន​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម ត្រាំ អ៊ីវតឹក អតីតរដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ​នៃ​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ថ្មី ដែល​ឯកឧត្តម ជា វ៉ាន់​ដេ​ត ជា​រដ្ឋមន្ត្រី​ថ្មី ជំនួស​ឯកឧត្តម ត្រាំ អ៊ីវតឹក​។​

ឯកឧត្តម ត្រាំ អ៊ីវតឹក បាន​បន្ថែមថា ក្រសួង​ប្រៃសណីយ៍​រកចំណូលបាន​នៅ​ឆ្នាំ ២០១៩ ប្រមាណ ៥៤,៦៨​លាន​ដុល្លារ កើនឡើង​ប្រមាណ ៣៦,៤% នៃ​ចំណូល​ឆ្នាំ ២០១៨ ដែលមាន​ប្រមាណ ៤០,០៨​លាន​ដុល្លារ និង​ចំណាយ​ឆ្នាំ ២០១៩ ប្រមាណ ២៣,៨ លាន​ដុល្លារ កើនឡើង​ប្រមាណ ២០% នៃ​ចំណាយ​ឆ្នាំ ២០១៨ ដែលមាន​ប្រមាណ ១៩,៨​លាន​ដុល្លារ​។ បើតាម​ឯកឧត្តម ត្រាំ អ៊ីវតឹក ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ថវិកា​កាន់តែ​បាន​លើក​កំពស់ និង​យកចិត្តទុកដាក់​ជម្រុញ​ការទារ​បំណុល ការប្រមូល និង​ការគ្រប់គ្រង​ចំណូល​។​

បើតាម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​កម្ពុជា រួមមាន​ខ្សែ​កា​ប្លិ៍​ក្រោម​បាតសមុទ្រ ត្រូវបាន​ត​ភ្ជាប់​ចំនួន​៣ គឺ ១ ត​ភ្ជាប់​ទៅ​ប្រទេស​ម៉ាឡេស៊ី និង​ថៃ (MCT) ២ ខ្សែ​កា​ប្លិ៍​ក្រោម​បាតសមុទ្រ​ដែល​ត​ភ្ជាប់​ពី​អាស៊ីអាគ្នេយ៍ ទៅ​អ៊ឺរ៉ុប ដោយ​ឆ្លងកាត់​ប្រទេស​អេ​ហ្ស៊ី​ប (AAE-1) និង​៣ គម្រោង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​មួយ គឺ​ការតភ្ជាប់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ត្រង់​ទៅ​ហុងកុង ដែល​អាច​ពង្រីក​សមត្ថ​ភាព នៃ​លំហូរ​ទិន្នន័យ​ធំ​ទូលាយ និង​ល្បឿន​លឿន​រួមចំណែក ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច ធនធានមនុស្ស ការស្រាវជ្រាវ ការធ្វើ​ពាណិជ្ជកម្ម និង​សេវា​រដ្ឋបាល​ជាដើម​។ បណ្ត​ញ​ខ្សែកាប​អុ​ប​ទិ​ក​លើគោក បាន​ពង្រីក​ជា​បន្តបន្ទាប់ និង​បាន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅគ្រប់​ស្រុក​ខណ្ឌ​ទូទាំងប្រទេស​មាន​ប្រវែង​សរុប ៤៣.០០០ Km​​ ៕ ដោយ ៖ សម្ផស្ស

spot_img
×