ភ្នំពេញ ៖ទីតាំងអ៊ិនធឺណិតយីហោ PH ដែលយកហាងកាហ្វេម្លប់ជ្រៃ បិតបាំង បង្កប់ល្បែងស៊ីសងត្រូវ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំកាមន ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ថេង សុថុល អភិបាលខណ្ឌចំកាមនចុះបង្ក្រាប និងដកហូតបានម៉ាស៊ីនល្បែងស៊ីសង ជាច្រើនរួម និងម៉ូតូអ្នកលេង និងមនុស្ស ៥នាក់ រួមទាំងមេការ២នាក់ កាលវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៣ ខែ មេសា ឆ្នាំ ២០២០នៅចំណុចផ្ទះលេខ៧៨០E3 ផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមភពព័ត៌មាន បានប្រាប់ឲ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការណ៍នេះ គឺគណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកត្រួតពិនិត្យមើលនៅទីតាំងខាងលើ ស្រាប់តែបានប្រទះឃើញប្រភេទម៉ាស៊ីនល្បែងស៊ីសងជាច្រើនគ្រឿង ដែលជាប្រភេទល្បែងស៊ីសងខុសច្បាប់ ដែលត្រូវបានអាជ្ញាធរហាមឃាត់។
គួរបញ្ជាក់ថា ទីតាំងខាងលើនេះ មានច្បាប់អនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ តែបានលួចលាក់បើកដាក់នៅប្រភេទ ម៉ាស៊ីនល្បែងស៊ីសង ជាច្រើនរួមនិងម៉ូតូអ្នកលេង និងមនុស្ស៦នាក់ ទាំងមេការ២នាក់ ទាំងអស់នេះ ត្រូវបានអាជ្ញាធរខណ្ឌ ដកហូតយកទៅរក្សាទុកនៅ សាលាខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការ ចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា បណ្តាញសង្គមបានលើកឡើងថា កាហ្វេម្លប់ជ្រៃជាជម្រកល្បែងស៊ីសងដុះស្លែ សមត្ថកិច្ចមិនព្រមបង្ក្រាប បែរជាអង្គុយសំកុកនៅកន្លែងល្បែងទៅវិញ ។កាហ្វេម្លប់ជ្រៃ ជាជម្រកអ្នកញៀនល្បែង។ ដោយសារតែមានវត្តមានសមត្ថកិច្ចមូលដ្ឋាន នៅកន្លែងនោះហើយ ហើយមិនមានការរាយការណ៍ជូនថ្នាក់លើ ជាហេតុធ្វើឲ្យមានល្បែងស៊ីសង រីកដុះដាលយ៉ាងដូច្នេះ៕ដោយ : កូឡាប