Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយទៀត​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមហ៊ុន​OCIC គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយទៀត​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង ជាប់​ស្តា​ត​អូឡាំពិក ក្នុង​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ហើយ​គម្រោង​នេះ​បើ​មិនមាន​ការប្រែប្រួល​ទេ​នឹង​បើក​ការដ្ឋាន​ស្ថាបនា​ឡើង​នៅ​សប្តាហ៍​ក្រោយនេះ​។​
មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង​ឆ្លងកាត់​ទីតាំង​ភ្លើងស្តុប​មិន​ប៉ះពាល់​ចរាចរ និង​ធានាបាន​សុវត្ថិភាព រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង ក្នុង​ខណ្ឌ​៧​មករា នៅ​សប្តាហ៍​ក្រោយនេះ​តទៅ ។​


លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹង​នៅមុននេះ​បន្តិច​ថា គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយទៀត​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង ជាប់​ស្តា​ត​អូឡាំពិក ក្នុង​ខណ្ឌ​៧​មករា នេះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC បាន​សហការគ្នា​ធ្វើការ​សិក្សា​រួមគ្នា​ប្រមាណ​២​ទៅ​៣​ខែ​រួចមកហើយ ហើយ​នៅពេល​មិនយូរ​ទេ ការដ្ឋាន​មួយ​នេះ​បើក​ដំណើរការ​នាពេល​ឆាប់ៗ​នេះ ។​ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រូបនេះ​មិនបាន​លំអិត​អំពី​គម្រោង​នេះ​ទេ ។​

គួរ​បញ្ជាក់ថា បើ​ការដ្ឋាន​ខាងលើនេះ​ចាប់ផ្តើម​ដំណើរការ នោះ​មានន័យថា នៅ​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​ហើយ ដោយ​នៅមុខ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ខណ្ឌ​ពោធិ​សែន​ជ័យ​២ កន្លែង និង​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នា​ងគ​ង្ហី​ង ក្នុង​ខណ្ឌ​៧​មករា​នេះ​មួយកន្លែង​ទៀត​៕​​ដោយ​៖​កូ​ឡាប​

×