Sunday, December 5, 2021

មក​មើល​ប្រទេស ៥ ដែលមាន​ការឆ្លង​វីរុស COVID-19 ធ្ងន់ធ្ងរ​បំផុត​

​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 កំពុងតែ​រាតត្បាត​ទូទាំង​ពិភពលោក និង​បាន​គំរាមកំហែង​ជីវិត​មនុស្ស​រាប់លាន​នាក់ ចាប់តាំងពី​វា​ផ្ទុះ​ចេញពី​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។​

​បើតាម​ទិន្នន័យ​ចុងក្រោយ​របស់​សកលវិទ្យា​ល័យ Johns Hopkins មាន​អ្នក​ឆ្លង​វីរុស​មរណៈ​នេះ ច្រើនជាង ១.៣៤០.០០០​នាក់ ហើយ​មនុស្ស​ជិត ៧៥.០០០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។​

​ចិន​ដែលជា​កន្លែង​ផ្ទុះ​នេះ​វីរុស​ដ៏​កាច​សាហាវ​នេះ មាន​ភាព​ធូរស្រាល និង​គ្រប់គ្រង​ស្ថាន​ការ​បានល្អ​ប្រសើរ ហើយ​ការឆ្លង​ថ្មី​មានការ​ធ្លាក់ចុះ​មកដល់​កម្រិត​ទាប​បំផុត ខណៈ​ប្រទេស​មួយចំនួន​នៅ​តំបន់​អឺរ៉ុប កំពុងតែ​រាតត្បាត​ខ្លាំង​។​

​ខាងក្រោម​នេះ ជា​ប្រទេស​ចំនួន ៥ ដែលមាន​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ធ្ងន់ធ្ងរ​បំផុត​៖
១ — អា​មេ​រិច (​ឆ្លង ៣៦៨.០៧៩​ករណី និង​ស្លាប់​ជាង ៥.០០០​នាក់​)
២ — អេ​ស្ប៉ា​ញ (​ឆ្លង ១៣៦.៦៧៥​ករណី និង​ស្លាប់ ១៣.៣៤១​នាក់​)
៣ — អ៊ីតាលី (​ឆ្លង ១៣២.៥៤៧​ករណី និង​ស្លាប់ ១៦.៥២៣​នាក់​)
៤ — អាឡឺម៉ង (​ឆ្លង ១០៣.៣៧៥​ករណី និង​ស្លាប់ ១.៨១០​នាក់​)
៥ — បារាំង (​ឆ្លង ៩៨.៩៨៤​ករណី និង​ស្លាប់ ៨.៩១១​នាក់​)៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Johns Hopkins University