លោកអ្នកដឹងរួចមកហើយថា Cellcard ជាក្រុមហ៊ុនទូរសព្ទ័ដ៏ធំនៅកម្ពុជា ហើយជាក្រុមហ៊ុនរបស់ជនជាតិខ្មែរតែមួយគត់់ តែងតែនៅបំរើសេវាកម្មដល់អតិថិជនរបស់ខ្លួនបើទោះបីជាមានស្ថានភាពលំបាកយ៉ាងណា។
ថ្ងៃនេះ cen.com.kh សូមបង្ហាញជូនសេវាកម្មពីរ ដែលផ្តល់ជូនពី Cellcard៖
១. SMS News Alerts ជាសេវាទទួលបានព័ត៌មានថ្មីៗ និង ទាន់ហេតុការណ៍ ដោយផ្ទាល់ក្នុងទូរស័ព្ទរបស់លោកអ្នក។
លោកអ្នកនឹងទទួលបានព័ត៌មានជាតិ និងអន្តជាតិសំខាន់ 2ដង/ថ្ងៃ
* ដើម្បីទទួលបានការណែនាំអំពី SMS News alerts សូមចុចទៅលេខ #8868#1#1#
២. Market alerts ផ្តល់ព័ត៌មានទីផ្សារសំខាន់ៗ ២ដងក្នុង១ថ្ងៃ ក្នុងនោះរួមមាន៖ រួមបញ្ចូលការជូនដំណឹងអំពីអត្រាប្តូរប្រាក់, តម្លៃប្រេងសាំង, ផ្សារហ៊ុន, តម្លៃមាស, តម្លៃដំណាំ និងការជូនដំណឹងព័ត៌មានអាជីវកម្មផ្សេងទៀត។
* ដើម្បីទទួលបានការណែនាំអំពី Market alerts សូមចុចទៅលេខ #8868#2#1#
វាពិតជាផ្តល់ប្រយោជន៍ខាងពត៌មានយ៉ាងច្រើន ដោយប្រិយ៍មិត្តចំណាយត្រឹម ២០០០ រៀល ក្នុងមួយខែ សំរាប់សេវានីមួយៗ។
សូមបញ្ជាក់ថា សេវាកម្មទាំងពីរនេះ នឹងដំណើរការនៅលើទូរស័ព្ទរបស់អ្នកចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសៅរ៍ ដោយលើកលែងតែថ្ងៃអាទិត្យ និងថ្ងៃឈប់សំរាក ៕ ដោយ៖ CEN