Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរោគ​កូ​វីដ​១៩ មាន​ឥទ្ធិពល ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល កែសម្រួល​នៃ​មុខព្រួញ​សេដ្ឋកិច្ច និង​កែសម្រួល​លើ​ការចំណាយ​គ្រប់បែបយ៉ាង​

​ភ្នំពេញ​៖ ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា មេរោគ​កូ​វីដ​១៩ មាន​ឥទ្ធិពល​ទៅដល់​ការកែសម្រួល​គោលនយោបាយ​សំខាន់ ដែល​ដាក់ចេញ​រាជរដ្ឋាភិបាល សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២០​នេះ ជាពិសេស​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ ក្នុង​ក្របខ័ណ្ឌ​ច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឆ្នាំ​២០២០ និង​ធ្វើ​ឲ្យ​មានការ​កែសម្រួល​នៃ​មុខព្រួញ​សេដ្ឋកិច្ច ។​

​នៅពេលដែល​និពន្ធ​នាយ​កវេ​ប​សាយ CEN បាន​សួរ​សំណួរ​ទៅ​សម្តេច​តេ​ជោ ថា​តើ​មេរោគ​កូ​វីដ​១៩ មាន​ឥទ្ធិពល​ទៅដល់​ការកែសម្រួល​គោលនយោបាយ​សំខាន់​ដែល​ដាក់ចេញ​រាជរដ្ឋាភិបាល សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២០​នេះ នេះ​ជា​សំណួរ​ទី​១ ហើយ​សំណួរ​ទី​២ ថា​តើ​មេរោគ​កូ​វីដ​១៩​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ការប្រែប្រួល​កិច្ចប្រជុំ កំពូល អាស៊ាន​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ​?

​សម្តេច​តេ​ជោ បាន​ឆ្លើយ​សំណួរ​ចំពោះ​អ្នកសារព័ត៌មាន​ទាក់ទិន ថា​តើ​កូ​វីដ​១៩​នេះ អាច​នឹង​ផ្លាស់ប្តូរ​ក្របខ័ណ្ឌ​គោលនយោបាយ​ទេ គឺ​”​ច្បាស់​ណាស់​”​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្ថែមថា “​ខ្ញុំ​បាន​និយាយ​ពី​ការកែសម្រួល​លើ​ការចំណាយ​… ដែល​នោះ ហើយ​ជាការ​ផ្លាស់ប្តូរ ជាការ​ផ្លាស់​លើ​ការជាក់ស្តែង​តែម្តង ដោយ​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ មក​ឲ្យ​ការចំណាយ​ការប្រយុទ្ធប្រឆាំង​អា​ជំងឺ​នេះ ទៅលើ​ការសង្គ្រោះ​កម្មករ​ដែល​អត់​ការងារ​ធ្វើ និង​ទៅលើ​ផ្នែក​ដទៃទៀត​ដែល​រង​ហានិភ័យ​។ វា​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឆ្នាំ​២០២០​រួចទៅហើយ ហើយ​ធ្វើ​ឲ្យ​មានការ​កែសម្រួល​នៃ​មុខព្រួញ​សេដ្ឋកិច្ច កែតម្រូវ​គោលនយោបាយ​សំខាន់ៗ ជាដើម​”៕ ដោយ​៖​កូ​ឡាប​
​សូម​ទស្សនា​ខ្លឹមសារ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ទាំងស្រុង ដូចខាងក្រោម​នេះ​៖​


×