Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​រោងចក្រ ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​ទទួលបាន​ប្រាក់បៀវត្ស​ចំនួន ៧០​ដុល្លារ ក្នុង​មួយខែ​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​ស​ន្នី​សីទ​សារព័ត៌មាន​ស្តីពី​ការវិវត្តន៍​នៃ​ជំងឺ Covid-19 នៅ​កម្ពុជា នា​ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០​នេះ បានឱ្យដឹងថា​រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកាជាតិ រួមជាមួយ​នឹង​ថវិកា​របស់​រោងចក្រ សហគ្រាស ដែល​ព្យួ​ការងារ​ក្នុងអំឡុង​នៃ​វិបត្តិ Covid-19។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ផ្តល់ជំនួយ​សង្គម​ជា​ប្រាក់បៀវត្ស​ដល់ក​ម្មករ​-​ការិនី​ក្នុង​មួយ​នាក់​ទទួលបាន ៧០ ដុល្លារ​អា​មេ​រិ​ក្នុង​មួយខែ ចំពោះ​រោងចក្រ​ណា ដែល​បាន​ព្យួរការងារ​ដោយសា​រវិ​ប​ត្ត​នៃ​ជំងឺ Covid-19​។​
​សម្តេច​តេ​ជោ​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា និង​ផ្តល់​ថវិកាបដិភាគ​ប្រមា​ណ ៤០ ដុល្លារ​អាមេរិក និង រោងចក្រ​សហគ្រាស ប្រមាណ ៣០ ដុល្លារ​អាមេរិក សរុប ៧០​ដុល្លារ​អាមេរិក ដល់ក​ម្មករ ដោយ​មិនបាច់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​មិន​មក​ធ្វើការ​នោះទេ​។​

​គួររំលឹកថា កន្លងមក ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ធ្លាប់បាន​មានប្រសាសន៍ថា រោងចក្រ​ចំនួន​៩១ បានប្រកាស​ព្យួ​ការងារ​ដោយសារ​ជំងឺ Covid-19 និង​ប៉ះពាល់​ដល់ក​ម្មករ​ចំនួន​ជាង ៦​ម៉ឺន​នាក់​។ ចំនួន​កម្មករ ដែល​រង​ប៉ះពាល់ មាន​ប្រហែល​ជាង ៦​ម៉ឺន​នាក់ ដោយពេល​នោះ រាជរដ្ឋាភិបាល នឹង​ផ្តល់​ជា​ប្រាក់ខែ​ប្រមាណ ៣០ ដុល្លារ​អាមេរិក ក្នុង​មួយខែ ខណៈដែល​ពួកគេ​ត្រូវបាន​ព្យួ​ការងារ ក្នុង​អំ​ឡង​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ Covid-19 ៕ ដោយ ៖ បញ្ញាសុទ្ធ

×