Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​ថៃ ហែ អង្គ​កឋិនទាន មកកាន់​វត្ត​ព្រះពុទ្ធ ឃោ​សា​ចា​រ្យ ហៅ វត្ត​ចិន​ដំ​ដែក​ខាងត្បូង​

​អង្គ​ព្រះ​កឋិនទាន ព្រះរាជ​ទ្រព្យ ដែលជា​ព្រះរាជទាន​ដ៏​ថ្លៃថ្លា របស់​ព្រះមហាក្សត្រ​ថៃ សម្តេចព្រះ​ចៅ​យូ​ហួ មហា​វៈ​ឈិ​រ៉ា​លុង​កន ប​ឌិ​ន្ទ្រ វៈ​រ៉ាង​កូន បាន​​ប្រារព្ធ​ពិធី​ដង្ហែ ទៅ​វេរ​ប្រគេន​ដល់​ព្រះ​អ​ង្ឃ គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស នៅ​វត្ត​ព្រះពុទ្ធ ឃោ​សា​ចា​រ្យ ហៅ វត្ត​ចិន​ដំ​ដែក​ខាងត្បូង ស្ថិតក្នុង​សង្កាត់​​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥​។​

​អង្គ​ព្រះ​កឋិនទាន ព្រះរាជ​ព្រ​ទ្យ​នេះ ដឹកនាំ​ដោយ ព្រះរាជតំណាង ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះមហាក្សត្រ​ថៃ លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក ធៈណៈ​ស័ក្តិ ​ប​តិ​ម៉ា​ប្រៈក​ន ឧបនាយករដ្ឋមន្ត្រី​ថៃ និង​មានការ​ចូលរួម​ពី​សំណាក់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជាមួយ​​វត្តមាន​របស់​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ព្រមទាំង​មានការ​យាង និង អញ្ជើញ​ចូលរួម​ពី សំណាក់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា អស់លោក លោកស្រី ជា​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​មួយចំនួន និង​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​យ៉ាងច្រើន​កុះករ​។ ក្នុងនោះដែរ ក៏មាន​វត្តមាន សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រះរាជ​ពិធីបុណ្យ បាន​ប្រព្រឹត្ត​ទៅតាម​គន្លង ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយបាន​ប្រារព្ធ ព្រះរាជ​ពិធី​ដង្ហែ អង្គ​ព្រះ​កឋិនទាន​ព្រះរាជ​ទ្រព្យ ​ជុំវិញ​ព្រះវិហារ និង​ថ្វាយ​គ្រឿង​សក្ការៈបូជា ថ្វាយ​ចំពោះ​ព្រះពុទ្ធ​រូប​ស្នង​អង្គ​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង និង​បាន​ប្រារព្ធ​នូវ បទ​នមស្ការ ព្រះ​រតនត្រ័យ ថ្វាយបង្គំ​ព្រះ សមាទានសីល ដើម្បី​គោរព​រំឭក​ដល់​គុណបុណ្យ ព្រះ​រតនត្រ័យ កែវ​ទាំងបី មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ​។

​ក្រោយពី​ក្បួន​ដង្ហែ​ព័ទ្ធជុំវិញ ព្រះវិហារ​រួច យក​ត្រៃចីវរ​អង្គ​កឋិន​ព្រះរាជទាន និង​គ្រឿង​បរិក្ខារ​ពី ព្រះមហាក្សត្រ​ថៃ មក​រៀបចំ​វេរ​ប្រគេន​ព្រះសង្ឃ រួចមក ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក ធៈណៈ​ស័ក្តិ ប​តិ​ម៉ា​ប្រៈក​ន ឧបនាយករដ្ឋមន្ត្រី​ថៃ បាន​អាន​ប្រកាស អំពី​ព្រះទ័យ​ជ្រះថ្លា​របស់​ព្រះមហាក្សត្រ​ថៃ ដែល​​តែងតែ​មានបំណង ចូលរួម​លើក​ស្ទូ​យ​វិស័យ​ព្រះពុទ្ធសាសនា ដែល​ប្រទេស​ថៃ និង​កម្ពុជា គោរព​ចំពោះ​ព្រះពុទ្ធសាសនា តាម​ប្រពៃណី​ដូចគ្នា តាំងពី​​យូរលង់​ណាស់​មក​។​

​បច្ច័យ​ដែល​ទទួលបាន ក្នុង​ពិធីបុណ្យ​កឋិនទាន​នេះ មាន​ចំនួន ៩.៥៤៥ ដុល្លារ​អាមេរិក និង​លុយ​បាត មាន​ចំនួន ៥៨៣.៣២០ បាត និង ១៣.២២៩.៤០០ ​រៀល​។​

​សូមបញ្ជាក់​ផងដែរ​ថា ព្រះមហាក្សត្រ​ថៃ តែងតែបាន​ដង្ហែ អង្គ​ព្រះ​កឋិនទាន​ព្រះរាជ​ទ្រព្យ មកកាន់​ប្រទេស​កម្ពុជា ជា​រៀងរាល់ឆ្នាំ តាមរយៈ ​ក្រសួងការបរទេស​ថៃ ដើម្បី​ផ្សារភ្ជាប់ ទំនាក់ទំនង​មិត្តភាព រវាង​ព្រះពុទ្ធសាសនា និង​ដើម្បី​សម្ព័ន្ធមេត្រីភាព រវាប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ​នេះ​ជា​លើក​ទី​១៩ ដែល​បានរៀបចំ​ដំណើរការ អង្គ​កឋិនទាន​៕​​ដោយ ៖ វិចិត្រ​

×