Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រា​ដែល​ប៉ូលិស​ចរាចរណ៍ ទុក​ប័ណ្ណពិន័យ​ចត​ខុសច្បាប់ លើ​រថយន្ត​ធ្វើ​ពី​… ព្រិល​

spot_img

បុរស​សញ្ជាតិ​ការ​ណា​ដា​ម្នាក់ បាន​ធ្វើ​រថយន្ត​ក្លែងក្លាយ​អំពី​ព្រិល​មួយ តែ​គាត់​ពិតជា​បាន​ទទួល​វិក័យប័ត្រ​ពិន័យ​មែនទែន​របស់​ប៉ូលិស​។​

​តាម​នោះ Simon Laprise រស់នៅ Montreal Canada បាន​ច្នៃ​បង្កើតរ​យន្ត​មួយ ពី​ព្រិល​សុទ្ធសាធ​ជាប់​ចិញ្ចើមថ្នល់​។ គាត់​ថា ពេលនោះ “​មេឃ​ស្រឡះ​ល្អ​” ហើយ​ខ្ញុំ​អផ្សុក ក៏​នឹកគិត​ថា គួរ​ធ្វើ​អ្វី​មួយ​ពី​គំនរ​ព្រិល​ទាំងនោះ​។ អាច​ជា​ល្បែង​កំសាន្ត​មួយ​ដូចជា “​ចម្លាក់​” ជា​រថយន្ត​។​” -​លោក Simon ប្រាប់​កាសែត Vice​។​

រថយន្ត​ធ្វើ​ពី​ព្រិល របស់ Simon Laprise

​រថយន្ត​ក្លែងក្លាយ​របស់ Simon បាន “​ចត​ចោល​” ក្បែរ​ចិញ្ចើមថ្នល់​បាន​ប៉ុន្មាន​ថ្ងៃ លោក​ក៏​យក​ផ្លិត​ទឹក​ម្ខាង​មក​បន្តុប​ពីលើ​ដើម្បី​ឲ្យ​រថយន្ត​មើល​ទៅ​ដូច​… មែនទែន​!​។​

​គាត់​ទុក​ចោល​រថយន្ត “​ក្លែងក្លាយ​” ច្រើន​ថ្ងៃ​

… ប៉ុន្តែ​ស្នាដៃ​របស់​លោក​ពិតជា​ពូកែ​មែន​! ព្រោះ​រថយន្ត​បាន​ត្រូវ​ប៉ូលិស​ល្បាត “​បន្សល់​” ទុក​វិក័យប័ត្រ​ពិន័យ​១​សន្លឹក ពី​បទ​ចត​រថយន្ត​ខុសច្បាប់​។​

Simon ពិតជា​ពុំ​នឹកស្មានថា រថយន្ត​នេះ បាន​រង​ការពិន័យ​ពិតៗ​យ៉ាង​ដូច្នេះ​ឡើយ​។​

​លោក​សរសេរ និង​បង្ហោះ​រូបភាព​នៃ​រឿងនេះ លើ​ទំព័រ Facebook ថា ៖ “Muhahaha” ៕ ចន្ទ្រា​

spot_img
×