Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូ​​នេ​ស៊ី មាន​អ្នក​ស្លាប់​ដោយ​សារ​វី​រុស CO​VI​D-19 ច្រើន​បំ​ផុត​ក្នុង​តំបន់​អា​ស៊ី​​អាគ្នេយ៍

​ប្រទេស​ឥណ្ឌូណេស៊ី ប្រកាសថា មាន​ចំនួន​អ្នកស្លាប់ ដោយសារ​វីរុស​កូ​រ៉ូ​ណា ប្រចាំថ្ងៃ​ខ្ពស់បំផុត កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ធ្វើ​តួលេខ​នៃ​អ្នកស្លាប់​សរុប​កើន​ដល់ ២៨០​នាក់ ហើយ​វា​គឺជា​តួលេខ​ស្លាប់​ច្រើន​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​

​ឥណ្ឌូណេស៊ី​បញ្ជាក់ថា មាន​អ្នកស្លាប់​បន្ថែមចំនួន ៤០​នាក់ ហើយ​ចំនួន​អ្នកស្លាប់ នៅក្នុង​ប្រទេស​ខ្លួន​ស្មើ​ជិត​ពាក់កណ្តាល នៃ​ចំនួន​អ្នកស្លាប់​ច្រើនជាង ៥៩០​នាក់ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ចំនែក​អ្នក​ឆ្លង​ក្នុង​តំបន់​មាន​ជាង ១៦.៥០០​នាក់​។​

​មន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី បាន​និយាយថា ប្រទេស​ខ្លួន​ក៏​រកឃើញ​អ្នក​ផ្ទុក​វីរុស​ថ្មី​ចំនួន ៣៣៧​នាក់​បន្ថែម ដែល​វា​គឺជា​តួលេខ​ឆ្លង​ថ្មី​ដ៏​ខ្ពស់ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់ ៣.២៩៣​នាក់​។​

​អ្នកជំនាញ​សុខាភិបាល​និយាយថា ឥណ្ឌូណេស៊ី​កំពុង​ប្រឈម​នឹង​ការឆ្លង​កើនឡើង​ខ្ពស់ ដោយសារតែ​ការឆ្លើយតប​យឺត​របស់​រដ្ឋាភិបាល​។​

​ឥណ្ឌូណេស៊ី​គឺជា​ប្រទេស​ដ៏​ធំ​បំផុត ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ប្រទេស​នេះ មាន​ប្រជាជន​ជាង ២៧៣​លាន​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ channelnewsasia

×