Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​រុះរើ​សំណង់​នៅលើ​ដី​ចំណីផ្លូវ ដែល​កំពុង​ស្ថាបនា ទៅកាន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ នៅ​ប៉ៃលិន​

​ខេត្ត​ប៉ៃលិនៈ អាជ្ញាធរ​និង​ជំនាញ​ខេត្ត​ប៉ៃលិន បាន​ចុះ​ពិនិត្យមើល និង​សម្របសម្រួល ឲ្យ​រុះរើ​សំណង់​នៅលើ​ដី​ចំណីផ្លូវ ដែល​កំពុង​ស្ថាបនា​ផ្លូវ​ជា​ប្រភេទ​កៅស៊ូ DBST​ដែលមាន​ប្រវែង​៧​គីឡូម៉ែត្រ ចូលទៅ​កាន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ដើម្បី​លើកកម្ពស់​សោភ័ណភាព សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​។​

ការចុះពិនិត្យ​មើល​និង​សម្របសម្រួល​ឲ្យ​រុះរើ​សំណង់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​នាក់ ចូលរួម​ផងដែរ​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ សែន​គឺ​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ នូវ​រាល់​ការលំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។ ពិសេស​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​រូប​វ័ន​នានា ដូចជា​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម​។​ល​។​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​ប៉ៃលិន បាន​ខិតខំ​កែរ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា នៅក្នុង​ខេត្ត​ប៉ៃលិន ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​បាន​ចូលមក​លេ​​ង​កម្សាន្ត​ឱ្យបាន​កាន់តែ​ច្រើនឡើងៗ ដែលជា​កត្តា​ចូលរួមចំណែក ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។

​ឯកឧត្តម ផាន់ ចាន់​ធុល បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ និង​រស់នៅ​សងខាង​ផ្លូវ​នេះ​ទាំងអស់ មេត្តា​ផ្តល់​កិច្ចសហការ និង​សម្របសម្រួល​នូវ​ផលប៉ះពាល់​នានា ពិសេស​សំណង់​ដែល​រំលោភ​លើដី​ចំណីផ្លូវ ធ្វើយ៉ាងណា​ឱ្យ​ការស្ថាបនា​ផ្លូវ​នេះ បាន​ឆាប់រហ័ស​ទៅតាម​ផែនការ​គ្រោងទុក និង​សោភ័ណភាព ព្រមទាំង​ចូលរួម​ជួយ​ថែរ​រក្សា​ទាំងអស់គ្នា ដើម្បី​ធានា​ឱ្យ​ការប្រើប្រាស់​បានយូរ​អង្វែង​។​

​សូមបញ្ជាក់​ផងដែរ​ថា រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ជា​រមណីយដ្ឋាន​ធម្មជាតិ​ល្បីល្បាញ​ជាងគេ នៅក្នុង​ខេត្ត​ប៉ៃលិន ដែលមាន​ទឹកធ្លាក់រ​ហូ​តដល់ ៧​ជាន់ ហើយ​មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ​៥៧ ប្រមាណ​ជាង ៧ គីឡូម៉ែត្រ​ស្ថិតនៅ​ក្នុងភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​៕​ដោយៈ​អ៊ុង​សា​រុំ​

×