Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ជំទាវ ឡុច ណា​វី សូវ ពុទ្ធា ឧបត្ថម្ភ​ជា​ថវិកា អង្ករ អំបិល ជូន​លោកជំទាវ ម៉ែន សំអន ដើម្បី​គាំ​ទ្រ​ការ​ប្រយុទ្ធ​ប្រ​ឆាំង កូ​វីដ១៩

​ភ្នំពេញ​៖ ឯកឧត្តម សូវ ពុទ្ធា នាយរង​សេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោកជំទាវ ឡុ​ច​ណាវី ឧបត្ថម្ភ​ជា​ថវិកា 1000​ដុល្លារ​សហរដ្ឋអាមេរិក អង្ករ 1​តោន អំបិល​1​តោន ជូន​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នា​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​នៅ​គេហដ្ឋាន​លោកជំទាវ ម៉ែន សំអន​។​

​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម សូវ ពុទ្ធា នាយរង​សេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោកជំទាវ ឡុ​ច​ណាវី ដែល​តែងតែ​ធ្វើ​សកម្មភាព​ផ្តល់ជំនួយ​មនុស្សធម៌ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ COVID-19 ។​

​លោកជំទាវ​ក៏បាន​ជូនពរ​ឲ្យ​បងប្អូន​ជនរួមជាតិ​ជៀស​ផុតពី​ជំងឺឆ្លង​ទាំងឡាយ និង​បាន​សប្បាយរីករាយ ជួបជុំ​ជាមួយ​ក្រុមគ្រួសារ
​និង​មាន​លាភ​សំណាងល្អៗ គ្រប់ៗ​គ្នា​។ កុំ​ភ្លេច​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ ដើម្បី​ទប់ស្កាត់​បាក់តេរី និង​មេរោគ​ឆ្លង​ផ្សេងៗ​រួមទាំង​មេរោគ COVID-19 ។​

​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​ឯកឧត្តម និង​លោកជំទាវ បាន​ចូលរួមចំណែក​យ៉ាងសកម្ម ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 នេះ ៕​ដោយ​៖​កូ​ឡាប​


×