Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេល​ដែល​រងា​ពេក បង​កណ្តុរ លប​ចូល​បន្ទប់ ATM រួច “​ខ្ចីលុយ​” កាច់​ធ្វើ​… សម្បុ​ក (​មាន​វីដេអូ​)

​កណ្តុរ​បាន​ចូល​ក្នុង​ម៉ាស៊ីន ATM នៅ​ធនាគារ​មួយ នៅ​ប្រទេស​កា​ហ្សាក់​ស្តង់ ហើយ​ខាំ​ខ្ទេច​លុយ​មួយចំនួនធំ​។​

​ដើម្បី​គេច​ចេញពី​អាកាសធាតុ​ដ៏​ត្រជាក់ នារី​ក្រុង Astano នៅ​កា​ហ្សាក់​ស្តង់ ពួក​កណ្តុរ​បាននាំគ្នា​ជ្រៀតចូល​តាម​ប្រហោង​ជញ្ជាំង នៃ​ធនាគារ Forte Bank ហើយ​ធ្វើ​សម្បុក​ក្នុង​ម៉ាស៊ីន ATM តែម្តង​។​

​ទម្រាំ​ដល់​ពេល​ដែល​បុគ្គលិក​ធនាគារ រកឃើញ​នោះ​ពួក​កណ្តុរ បាន​ខាំ​ក​កេរ​ខ្ទេច​ក្រដាសប្រាក់​មួយចំនួន​ធំ​បាត់ទៅហើយ​។​

​ក្រោយមក​ពួកគេ​ចាប់​បាន​កណ្តុរ​២​ក្បាល កំពុង​សម្ងំ​ក្នុង​ធុង​ក្រដាស​។ ភ្លាមៗ​នោះ​ធនាគារ​បាន​ថ្លែងការណ៍​ប្រាប់​អតិថិជន​ថា ៖ “​បច្ចុប្បន្ន​យើងខ្ញុំ​កំពុង​ស៊ើបអង្កេត​ពីអ្វីៗ​ដែល​បាន​កើតឡើង ហើយ​កណ្តុរ​ពុំមែន​ជា​គ្រោះ​គំរាមកំហែង​ធ្ងន់ធ្ងរ​ទេ​”​។​

​ក្រោយមក​គេ​បាន “​លួច​ឃ្លាំមើល​” ឃើញថា ផែនការ​ទប់ទល់​ពួក​កណ្តុរ​នេះ របស់​ធនាគារ គឺ​ប្រើប្រាស់ “​ឆ្មា​” ដើម្បី “​ល្បាត​” ការពារ​ម្យ៉ាងដែរ​ហ្ន៎​!

អាទិត្យ​

×