Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រី អ៊ា​ន សៀវ​ម៉ី បរិច្ចាគ​ថវិកា ៥​ពាន់​ដុល្លារ ជូន​លោកជំទាវ ម៉ែន សំអន ដើម្បី​ប្រយុទ្ធ ប្រឆាំង កូ​វីដ​-១៩

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ អ្នកស្រី អ៊ា​ន សៀវ​ម៉ី ជា​អគ្គ​នាយិ​កា ក្រុមហ៊ុន Castle E Diamond នាំចូល ផលិតផល​ថែរក្សា​សម្ផស្ស​ម៉ាក់ Ei Ei ផ្ដាច់មុខ​ពី​ក្រៅប្រទេស បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ចំនួន​៥០០០​ដុល្លារ ជេ​ល​លាងដៃ ចំនួន​១០០​ដប និង Spray​កំចាត់​មេរោគ ចំនួន​១០០​ដប ជូន លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង ជំងឺ​កូ​វីដ​-១៩​។​

​នាឱកាស​នោះដែរ អ្នកស្រី អ៊ា​ន សៀវ​ម៉ី មាន​ចំណាប់អារម្មណ៍​ថា «​ថ្ងៃនេះ​សប្បាយចិត្ត ណាស់ ដែល​បានមក​ចូលរួម​សម្ដែង​ការគួ​សម ជាមួយនឹង លោកជំទាវ ម៉ែន សំអន ។ ហើយ ខ្ញុំ​ក៏បាន​យក​សម្ភារ​មួយចំនួន និង​ថវិកា​ខ្លះ​ជូន​លោកជំទាវ ដើម្បី​យកទៅ​ប្រើប្រាស់​ប្រយុទ្ធ ប្រឆាំង កូ​វីដ​-១៩ កំពុង​កើតមានឡើង​នៅ​កម្ពុជា​។​ខ្ញុំ​សូម​គោរព​ជូនពរ លោកជំទាវ សូម​មាន​សុខ​ភាពល្អ ជោគជ័យ គ្រប់​ភារកិច្ច ផងដែរ​»​។​

​អ្នកស្រី រៀបរាប់ថា មិន​ថា​ធ្វើ​អ្វី ឬ​ទៅណា​មក​ណា ការលាង​សម្អាត​ដៃ មុន​ប៉ះ កាន់​អាហារ ឬ​ខ្លួនប្រាណ មុខមាត់​របស់​អ្នក គឺជា​រឿង​ដែល​មនុស្ស​គ្រប់រូប ត្រូវ​អនុវត្តន៍​ជាប្រចាំ មិន​ថា​ក្មេង ឬ​ចាស់ ចាំបាច់​ត្រូវតែ​ការពារ ហើយ​សកម្មភាព​ដ៏​សាមញ្ញ​នេះ អាច​ការ ពារ​អ្នក​ពី​ជំងឺ​ផ្សេងៗ​។​

​អ្នកស្រី​បន្ដថា ម្យ៉ាងវិញទៀត បច្ចុប្បន្ន​ពិភពលោក កំពុង​ផ្ទុះឡើង​វីរុស​ថ្មី កូ​វីដ​-១៩ ដែល ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​លាង​សម្អាត ដៃ​ជាប្រចាំ ក្រោយពេល​ប៉ះ​កាន់ របស់​ផ្សេងៗ ពី​អ្នកដទៃ ឬ​ទីកន្លែង​សាធារណៈ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Castle E Diamond របស់​អ្នកស្រី អ៊ា​ន សៀវ​ម៉ី ឬ​ហៅថា Siv mey Online Shop ដ៏​ល្បីល្បាញ នៅក្នុង​ប្រទេស​កម្ពុជា បាន​នាំចូល​ផលិតផល ថែរក្សា​សម្ផស្ស ម៉ាក់ Ei Ei មក​លក់​នៅ​ទីផ្សារ​កម្ពុជា ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ពី​សំណាក់ ប្រជាជន​កម្ពុជា តាមរយៈ​ធ្វើ​ឲ្យ លោក​-​អ្នក ដែល​ស្រឡាញ់​ភាពស្រស់ស្អាត ក្លាយជា​ការពិត​៕ ​ដោយ ៖ ចំរើន​

×