ប្រទេសថៃ នៅថ្ងៃសៅរ៍នេះបានប្រកាសថា មានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៤៥នាក់បន្ថែមទៀត និងមានមនុស្ស ២នាក់ស្លាប់ផងដែរ។
អ្នកដែលស្លាប់ទាំង ២នាក់នោះជាជនជាតិថៃ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19។
សូមបញ្ជាក់ថា បច្ចុប្បន្ន ថៃមានអ្នកឆ្លងវីរុសកូរ៉ូណាទាំងអស់ចំនួន ២.៥១៨នាក់ និងអ្នកស្លាប់ចំនួន ៣៥នាក់។
វីរុសមរណៈនេះចាប់ផ្តើមផ្ទុះដំបូងក្នុងប្រទេសថៃកាលពីខែមករា៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia