Saturday, December 3, 2022

១២​នាក់​ស្លាប់ នៅពេល​ទូក​ជនភៀសខ្លួន​រ៉ូ​ហ៊ី​យ៉ា​លិច​នៅក្បែរ​ប្រទេស​បង់​ក្លា​ដេ​ស​

spot_img

​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា យ៉ាងហោចណាស់​ចំនួន ១២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ក្រោយពេល​ទូក​របស់​ពួកគេ​បាន​លិច​ក្បែរ​ប្រទេស​បង់​ក្លា​ដេ​ស​។​

​មនុស្ស​ជាច្រើន​នាក់​ក៍បាន​បាត់​ខ្លួន​ផងដែរ នៅក្នុង​ហេតុការណ៍​លិច​ទូក​ក្នុង​ទន្លេ នេ​ហ្វ (Naf) កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​អ៊ីស្លាម​ជាច្រើន​នាក់​មកហើយ​បាន​ស្លាប់ ដោយសារតែ​បញ្ហា​លិច​ទូក នៅពេលដែល​ពួកគេ​ព្យាយាម​ភៀសខ្លួន​ពី​ប្រទេស​មី​យ៉ាន​ម៉ា ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស ដើម្បី​គេច​ពី​អំពើ​ហឹ​ង្សា នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន​ម៉ា​។​

​ចំនួន​ជនជាតិ​រ៉ូ​ហ៊ី​យ៉ា​ដែល​នៅលើ​ទូក​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ គេ​ពុំបាន​ដឹងថា​មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ​នោះទេ ប៉ុន្តែ​មន្ត្រី​យាមកាម​ព្រំដែន​បង់​ក្លា​ដេ​ស ប្រមាណ​ថា អាចមាន​មនុស្ស​ពី ៤០ ទៅ​១០០​នាក់​។​

​មន្ត្រី​បង់​ក្លា​ដេ​សបាន​និយាយថា សាកសព​កុមារ​ចំនួន ១០​នាក់ ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ ត្រូវបាន​គេ​ស្រង់​បាន​រហូតមក​ដល់ពេលនេះ​៕ សុភ័ក្ត្រ