Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​ក្មេង​ទំនើង បើ​កាំបិត​ដេញ​កាប់​គេ ​៣ ​លើក ក្នុង​ក្រុង​សៀមរាប ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​សៀមរាប ៖ ជនសង្ស័យ​ម្នាក់ ប្រើ​កាំបិតប៉័ងតោ តែង​ប្រព្រឹត្ត​អំពើហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​នឹង​កាំបិត​) លើ​ជនរងគ្រោះ​ចំនួន​៣​ករណី ក្នុង​ក្រុង​សៀមរាប​កន្លងមក ត្រូវ​បង្ក្រាបបាន​ហើយ កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច នា​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០​។​

​លោក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរៀប បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ឃាត់​ខ្លូន​ខាងលើ មានឈ្មោះ នុត សុ​កេ​ត ហៅ​ឡេវ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​ក្រវ៉ា​ន់ ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។ ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បានធ្វើការ​ដកហូត​កាំបិតប៉័ងតោ​១​ដើម និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម ១២៥ ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ។​

​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ករណី​ទី​១ កើតហេតុ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​១០​នាទី នៅ​ចំណុច​មុខ​បន្ទាយ​អាវុធហត្ថ​ចាស់ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​.​ខេត្តសៀមរាប ជនរងគ្រោះ​ឈ្មោះ​ឆាន់ ដា​រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក (​របួស​ត្រង់​ស្លា​ប្រចៀវ​ឆ្វេង​) ។ ករណី​ទី​២ កើតហេតុ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​១០​នាទី តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ជនរងគ្រោះ​ឈ្មោះ​ទុយ ហ៊ាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក (​រងរបួស​ត្រង់​ស្លាបប្រចៀវ​ខាងឆ្វេង​) ។ ករណី​ទី​៣ កើតហេតុ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦ នៅមុខ​ចំណតរថយន្ត​ប្រាសាទ​អង្គរ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ជនរងគ្រោះ​ឈ្មោះ​ឃឹម សុ​ឃីម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ខ្វៀន សង្កាត់​គោកចក ( របួស​ត្រង់​ខ្នង​)​។​

​ក្រោយពី​មាន​កើតហេតុ​ការណ៍ ករណី​ប្រើ​កាំបិត​កាប់​លើ​ជនរងគ្រោះ កើតឡើង​នៅក្នុង​ក្រុង​សៀមរាប​
​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ នៅក្នុង​អង្គប្រជុំ ឱ្យ​ជំនាញ​ព្រហ្មទណ្ឌ និង​ប៉ុស្តិ៍​ទាំងអស់ បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​វែកមុខ ជនដៃដល់​ឲ្យ​ឃើញ ដើម្បី​ចាប់ខ្លួន​យក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ នឹង​រក​យុត្តិធម៌ ជូន​ជនរងគ្រោះ ឲ្យ​បាន​ដោយសារតែ​កិច្ចខិតខំ​ស្រាវជ្រាវ យកចិត្ត​ទុក​ពី​ជំនាញ​ព្រហ្ម​ទ​ណ្ទ​ក្រុង និង​ប៉ុស្ដិ៍ ទើប​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​នាទី ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​បាន​ឈ្មោះ នុត សុ​កេ​ត ហៅ​ឡេវ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​អាសយដ្ឋាន​ភូមិ​ក្រ​វ៉ាន់ ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​មុខ​អង្គរ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ដឹកនាំ​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ ស៊ើបអង្កេត និង​ឃាត់ខ្លួន​ដោយ​លោក អនុសេនីយ៍ឯក​រិ​ន ម៉ុ​ន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​គោកចក​។​

​វត្ថុតាង​ដកហូត​បាន កាំបិតប៉័ងតោ​១​ដើម និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម ១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៥​។ ជនសង្ស័យ បាន​សារភាពថា ករណី​ទាំងបី​ខាងលើ គឺ​ខ្លួន​ជា​អ្នកប្រព្រឹត្ត ពិតប្រាកដ​មែនហើយ តែម្នាក់ឯង​នោះទេ​។​

​បច្ចុប្បន្ន​ជនសង្ស័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង ចិន្តា​រ៉េត ស្នងការរង និង​ជា​ប្រធាន​ផែន​ទទួល​ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប អនុញ្ញាត​ឱ្យធ្វើ​ការឃាត់​ខ្លួន ដើម្បី​រៀបចំ​សំណុំរឿង តាម​នីតិវិធី បញ្ជូនទៅ​តុលាការ ធ្វើការ​បាន​ផ្ដន្ទាទោស​ច្បាប់​លើ​ជនល្មើស​នេះ​៕ ​ដោយ​៖​កូ​ឡាប​

×